CamNews

បញ្ចេញ​ក្បាច់គុន នៅលើ​ដើម​ដូង ដើម្បី​អូសទាញ​សិស្ស

ទិដ្ឋភាព​រក្សា​លំនឹង​ដោយ​ប្រើប្រាស់​ក្បាច់គុន នៅលើ​ដើម​ដូង របស់​បុរស​ម្នាក់  បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​សាធារណជន និង​ក្រុមនិស្សិត នៅ​សកល​វិទ្យាល័យ Hai Nan ប្រទេស​ចិន។

ថ្មីៗនេះ នៅក្នុង​តំបន់​មួយ​ក្បែរ​សកល​វិទ្យាល័យ Hai Nan ក្រុង Haikou ខេ​ត្រ Hai Nam ប្រទេស​ចិន ក្រុមនិស្សិត​នៃ​សាលា​នេះ តែង​បានឃើញ​សកម្មភាព​សម្ដែង​ក្បាច់គុន​លើ​ទី ខ្ពស់​របស់​បុរស​ម្នាក់ ដែល​ស្លៀកពាក់​បែប​គ្រូ​គុន។ ប៉ុន្ដែ ការសម្ដែង​ក្បាច់គុន​នេះ មិនត្រូវ​បានធ្វើ​ឡើង​នៅ​ទីលាន​សម្រាប់​ហាត់​នោះទេ តែ​បែរជា​ហាត់​នៅលើ​ដើម​ដូង​ទៅវិញ។

យោងតាម​ប្រភពព័ត៌មាន​ពី​ក្លឹប Wushu នៃ​សកល​វិទ្យាល័យ Hai Nan បុរស​ម្នាក់នេះ មានឈ្មោះ​ ​Fu Chuang អាយុ ៣០ឆ្នាំ ជា​គ្រូ​គុន Wushu ។ សកម្មភាព​រក្សា​លំនឹង​នៅលើ​ដើម​ដូង​ដ៏​ខ្ពស់ របស់​បុរស​នេះ ត្រូវបាន​គេ​យល់ថា ជា​វិធី​ហាត់​មួយ​ដើម្បី​លើកកម្ពស់​សមត្ថភាព​នៃ​ក្បាច់គុន​របស់ខ្លួន។

គ្រូ​គុន Fu Chuang ធ្លាប់បាន​ហាត់​ក្បាច់គុន និង​ទទួលបាន​ជោគជ័យ​លេចធ្លោ​ជាច្រើន ក្នុង​ប្រភេទ​ក្បាច់គុនផ្សេងៗគ្នា។ បើទោះជា​មិនមែនជា​គ្រូបង្ហាត់​ក្បាច់គុន​របស់​សាលា Hai Nan ប៉ុន្ដែ​សកម្មភាព​បញ្ចេញ​ក្បាច់គុន​នៅលើ​ដើមឈើ​របស់លោក Fu បាន​ទាក់ទាញ​អ្នកគាំទ្រ​ក្បាច់គុន និង​សិស្ស​​ជា​ច្រើន មក​ហាត់រៀន ទន្ទឹមនឹងនេះ លោក​ Fu Chuang ក៏​ទទួលបាន​ការកោតសរសើ​រ​យ៉ាងច្រើន ពី​សំណាក់​អ្នកលេង​អ៊ី​ន​ធើរ​ណិ​ត​ចិន ក្នុង​រយៈពេល​កន្លង​ផងដែរ។

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ទីក្រុង​ដែលមាន​តែម​នុស្ស អាក្រាតកាយ ទាក់ទាញ​ចំណាប់អារម្មណ៍​បំផុត នៅ​បារាំង

យុវវ័យ​ជាង ៦០០នាក់ ប្រារព្ធ​ពិធីបុណ្យ ពេញវ័យ នៅ​ក្រុង​ប៉េកាំង

ដើរ​ទេសចរណ៍ ១៩៦ប្រទេស រយៈពេល ៥ឆ្នាំ ចំណាយ ២សែន​ដុល្លារ

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Dailymail