តើអ្នកធ្លាប់គិតទេថា មានគ្រប់វិធីដែលអាច លះបង់ការជក់បារីបាន? Etta Mae Lopez គឺជាស្ត្រីម្នាក់
ដែលបានធ្វើទង្វើមួយ មិនគួរឲ្យជឿ ដើម្បីបញ្ឈប់ការជក់របស់ខ្លួន នោះគឺនាងបានវាយប៉ូលីស ដែល
នាងគិតថា ការធ្វើដូច្នេះគេនឹងនាំ នាងទៅដាក់ពន្ធនាគារ នោះហើយគឺជា កន្លែងមួយដែលមិនត្រូវ
បានគេអនុញ្ញាតឲ្យជក់បារី។ ដូច្នេះនាង អាចឈប់ជក់ បាន។

យោងតាមប្រភពព័ត៌មានពី AP បានឲ្យដឹងថា ប៉ូលីសម្នាក់ត្រូវបាន Lopez ទះកំផ្លៀង ដោយដឹងថា
គាត់ គឺជាប៉ូលីស ព្រោះនាងនិយាយថា ប្រសិនបើនាងវាយប៉ូលីស នោះនាងនឹងត្រូវគេចាប់ ដាក់គុក
ហើយនៅក្នុងគុក នាងអាចលះបង់ទំលាប់ជក់បារីបាន។ Lopez ត្រូវបានដាក់ទោសឲ្យជាប់ពន្ធនាគារ
៦៣ថ្ងៃ ចំពោះទង្វើរបស់នាងនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល