យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យសាស្រ្ដ នៃសាកលវិទ្យាល័យ Tokyo ប្រទេសជប៉ុន
ថ្មីៗនេះថា សត្វកង្កែបដ៏កម្រមួយ ដែលមានជើងដូចបាតដៃមនុស្ស គឺត្រូវបានគេជួប្រទះក្នុងតំ
បន់នៃប្រជុំកោះ Amami ភាគខាងត្បូងប្រទេសជប៉ុន។

លោក Noriko Iwai បណ្ឌិតផ្នែកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Tokyo បាននិយាយថា សត្វ
កង្កែបនេះត្រូវបានគេដាក់ឈ្មោះ Otton ដែលវាប្រភេទសត្វចូលចិត្ដរស់នៅជិតដងស្ទឹង និង
ជាពិសេសគឺក្នុងព្រៃជ្រៅតែម្ដង។ លោកបានបន្ថែមថា កង្កែបនេះ គឺរស់រានមានជីវិតនៅលើ
ផែនដីរបស់យើងរាប់ពាន់ឆ្នាំមកហើយ ហើយពេលនេះ វាបានក្លាយទៅសត្វដែលកម្រនៅក្នុង
លោកយើងនេះទៅហើយ។

ក្រុមអ្នកវិទ្យាសាស្រ្ដបានបន្ថែមថា សត្វកង្កែបនេះ វាចូលចិត្ដរកស៊ីពេលថ្ងៃ។ វាអាចចាប់សត្វ
ល្អិតតូចៗជាអាហារ និងជាពិសេសនោះគឺ ដោយសារតែជើងរបស់វា មានទំហំធំ នោះអាច
ហែកមែក ឬដើមឈើណាដែលស្រួយ និងពុកផុយសម្រាប់ស្វែងរកអាហាររបស់វា។ ទោះបីជា
យ៉ាណាក៏ដោយ ក៏ក្រុមអ្នវិទ្យាសាស្រ្ដ ខិតខំរក្សាសត្វកម្រមួយនេះ អោយបានគង់វង្សផងដែរ៕

ដោយ៖ នារី
ប្រភព៖ research