CamNews

ព្រឹកថ្ងៃច័ន្ទ ម្សិលមិញ ព្រះមហាក្សត្រថៃ ប្រកាសតែងតាំង លោក ប្រាយុទ្ធ ជាអ្នកគ្រប់គ្រង និង ដឹកនាំប្រទេស

ព័ត៌មានអន្តរជាតិ ៖  ថ្ងៃច័ន្ទទី ២៦ ឧសភា ម្សិលមិញនេះ ព្រះមហាក្សត្រថៃ បានតែងតាំងជាផ្លូវការ នូវបេក្ខភាព ប្រមុខយោធា   ប្រទេសថៃ ជាប្រធានគណៈកម្មការ រក្សាសណ្តាប់ធ្នាប់ជាតិ និងទទួល បន្ទុក មើលការខុសត្រូវដឹកនាំប្រទេស ក្រោយពីមាន រដ្ឋប្រហារយោធា នៅក្នុងប្រទេស​ ដែលហែក ហួរដោយវិបត្តិនយោបាយមួយនេះ ។

ទីភ្នាក់ងារ​សារព័ត៌មាន AFP គូសបញ្ជាក់អោយដឹងថា កាលពីថ្ងៃច័ន្ទអោយដឹងថាដើម្បីរក្សាបានមក វិញនូវ សន្តិសុខក្នុងប្រទេស ក៏ដូចជា សណ្តាប់ធ្នាក់ ដើម្បីជាប្រយោជន៍ រួមដល់សាមគ្គីភាព នៅក្នុង ប្រទេស ស្តេចថៃ​ ​    បានសម្រេចតែងតាំងជាផ្លូវការ លោក Chan-O-Cha ជា ប្រធានគណៈកម្មការ រក្សាសណ្តាប់ធ្នាប់ជាតិ និងទទួល បន្ទុក មើលការខុសត្រូវដឹកនាំប្រទេស National Council of Pe - ace and Order ។

ក្រោយពីមានការប្រារព្ធកម្មវិធី តែងតាំងជាផ្លូវការ ប្រមុខយោធា រូបនេះ​ បានថ្លែងអោយដឹងថា​លោក នឹងធ្វើការស្បថ បានថា លោកនឹងមានការបម្រើប្រទេស ប្រកបទៅដោយភាពស្មោះត្រង់ ដោយនៅ ក្នុងនោះ លោកសង្ឃឹមថា បណ្តាបញ្ហាប្រឈម ជាច្រើន នឹងត្រូវដោះស្រាយ ក្នុងរយៈពេលដ៏ខ្លីខាង មុខនេះ ខណៈប្រព័ន្ធប្រជាធិបតេយ្យ នឹងងាកត្រលប់មកវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ជាក់ជា មិនខាន ។

គួររំឭកថា កាលពីថ្ងៃព្រហស្បត្តិ៍ សប្តាហ៍កន្លងទៅនេះ ប្រមុខយោធា ប្រទេសថៃ លោក Prayuth Chan-O-Cha បានធ្វើរដ្ឋប្រហារ យោធា ទម្លាក់រដ្ឋាភិបាលចាំផ្ទះ របស់ប្រទេស ថៃ ខណៈលោក សរ បញ្ជាក់បានថា គោលបំណងធំនោះគឺ បញ្ចប់វិវាទនៅក្នុងប្រទេស ដែលនាំអោយ មានការបង្ហូរឈាម នឹងស្លាប់បាត់បង់ជីវិត ជាបន្តបន្ទាប់ ក៏ដូចជា ធ្វើអោយសេដ្ឋកិច្ចជាតិ ជាប់គាំងជាដើម ស្របពេល ដែលមួយថ្ងៃបន្ទាប់ លោកបានប្រកាសខ្លួន ជានាយករដ្ឋមន្រ្តីស្តីទី ប្រចាំប្រទេសថៃ​បណ្តោះអាសន្ន មុននឹងធ្វើការជ្រើសរើសបាន នូវបេក្ខភាព​ នាយករដ្ឋមន្រ្តី ជាផ្លូវការ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន