CamNews

កៅអី​កំពូល​តារាង​នៃ C-League បន្ដ​ភាព​តាន​តឹង ក្រោយ​បឹង​កេត​លត់​ប៉ូលិស ៧-១

(ភ្នំពេញ)៖ ឈានមកដល់សប្ដាហ៍ទី៧ នៃលីគកំពូលកម្ពុជា (C-League) តារាងចំណាត់ថ្នាក់បណ្ដោះអាសន្ន មានការប្រែប្រួល​បន្ដិច​បន្ទួច ប៉ុន្ដែ​កៅអី​កំពូល​តារាង នៅតែតានតឹងដដែល ក្រោយក្រុមក្រសួងការពារជាតិ និងក្រុមបឹងកេតអង្គរ រកបាន ៣ពិន្ទុបន្ថែម ពីការប្រកួតចុងសប្ដាហ៍កន្លងទៅ ពិសេសគឺក្រោយពេលបឹងកេត លក់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ៧-១ ម្សិលមិញតែម្ដង ។

ធ្លាប់តែជាគូប្រជែងដ៏សំខាន់លើទីលានមុនរកឈ្នះចាញ់ឃើញ ប៉ុន្ដែម្សិលមិញ ក្រុមបឹងកេតអង្គរ បានយកឈ្នះក្រុមប៉ូលិស យ៉ាង​ងាយ​ក្នុង​ជំនួប​ជើង​ទី​១ នៃ C-League ឆ្នាំ២០១៦​នេះ ។ គ្រាប់បាល់ជ័យជម្នះទាំង ៧គ្រាប់ក្រុមបឹងកេត គឺរកបានដោយកីឡាករ ឃួន ឡាបូរ៉ាវី ៤គ្រាប់ ខណៈកីឡាករ ចាន់ វឌ្ឍនាកា ធ្វើបានសម្រេច ២គ្រាប់ និងមិត្តរួមក្រុមកីឡាករ Bata រកបាន ១គ្រាប់ ។

ដោយឡែកក្រុមកំពុងឡើងជើងក្រសួងការពារជាតិ ដែលធ្លាប់តែយកឈ្នះក្រុមខ្លាំងៗ មិនទុកមុខនោះ កាលពីថ្ងៃសៅរ៍កន្លងទៅ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល ២-១ ទាំងលំបាកលើទឹកដីស្ដាតចាស់របស់ក្រសួងការពារជាតិ ដែលធ្វើសម្រេចដោយ កីឡាករ Kim Kyong Hun ១គ្រាប់ និងកីឡាករ Choe Myong Ho ១គ្រាប់ ខណៈ ១គ្រាប់របស់អាស៊ីអឺរ៉ុប រកបានដោយកីឡាករ បញ្ញា ។

ប៉ុន្ដែជ័យជម្នះខាងលើនេះ បានធ្វើក្រុមក្រសួងការពារជាតិ និងបឹងកេតអង្គរ រកបាន ១៨ពិន្ទុស្មើគ្នា ក្រោយឆ្លងផុត ៧ប្រកួតកន្លងមក​ដែល​ធ្លាប់​ឈ្នះ ៦​ប្រកួត និងចាញ់ ១ប្រកួតនោះ ។ ប៉ុន្ដែដោយសារក្រុមបឹងកេតអង្គរ ធ្លាប់ប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ដូច្នេះ​ក្រុម​នេះ​ក៏​ដណ្ដើម​បាន​កៅអី​កំពូល​តារាង​ជា​បណ្ដោះ​អាសន្នឯ​ក្រុម​បឹងកេត នៅតែរក្សាចំណាត់ថ្នាក់លេខ២ បើទោះបីមានគ្រាប់បាល់ចំណេញច្រើនជាងក៏ដោយ ។

ចំណែកលទ្ធផល ៣ប្រកួតផ្សេងទៀត រួមមានក្រុមព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ក្រុមភ្នំពេញក្រោន ទាំងមិនអស់ចិត្ត ដោយលទ្ធផល ១-០ ។ គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងលោក សំ វ៉ាន់ដេត បាននិយាយថា ការប្រកួតនេះបានធ្វើឡើង ២ថ្ងៃក្រោយក្រុមលោកប្រកួតពាន Hun Sen Cup រដូវកាលថ្មីនេះ ដូច្នេះកូនក្រុមលោកគ្មានកម្លាំងគ្រប់គ្រាន់ ដើម្បីប្រកួតឡើយ ។

រីឯក្រុមណាហ្គាវើល និងក្រុម Cambodian Tiger បានទទួលម្នាក់ ១ពិន្ទុរៀងៗខ្លួន ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ១-១ នៅ​លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​ម្សិល​មិញ ។ លទ្ធផលនេះបានធ្វើឲ្យក្រុមណាហ្គាវើល ឈរលេខរៀងទី៤ ជាបណ្ដោះអាសន្ន តែ​ក្រុម Cambodian Tiger បាន​ធ្លាក់​មក​ចំណាត់​ថ្នាក់​លេខ​៦ ។ រីឯក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានយកឈ្នះក្រុមវេស្ទើន ៤-២ ដើម្បីចៀសផុតពីតំបន់គ្រោះថ្នាក់នៃបាតតារាង ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង