CamNews

បុគ្គលិក អឹមហ្វូន នឹងបន្តធ្វើ កូដកម្មទៀត ដើម្បីឱ្យតុលាការ ពន្លឿនឆាប់ ដោះសា្រយ ប្រាក់សំណង

ភ្នំពេញ៖ អតីតបុគ្គលិកអឹមហ្វូន បានប្រកាសថា ពួកខ្លួននឹងបន្តធ្វើកូដកម្មទៀត នៅព្រឹក
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ដើម្បីធ្វើយ៉ាងណាឲ្យតុលាការ និងអាជ្ញាធរពន្លឿន ការដោះ
ស្រាយ  ប្រាក់អតីតភាព  ដល់ពួកគេ ដែលពួកគេកំពុង  ប្រឈមយ៉ាងខ្លាំង   ក្នុងជីវភាព
ដោយសារតែគ្មានប្រាក់ ហើយគ្មានការងារធ្វើទៀត។

លោកនីម សូលីដា  ជាវិស្វករបច្ចេកទេស   នៃក្រុមហ៊ុន MFONE និង ជាតំណាងបុគ្គលិ
ក្រុមហ៊ុនអឹមហ្វូន បានថ្លែងឲ្យដឹងនារសៀលថ្ងៃទី២៣ ខែមីនា នេះថាលោក និង  បុគ្គល
ដទៃទៀត មិនអាចទ្រាំ បានចំពោះការ   ពន្យាពេលរបស់តុលាការ   ក្នុងការដោះស្រាយ
ប្រាក់អតីតភាព និងប្រាក់ផ្សេងៗជូនពួកគេបានទេ ពីព្រោះ ពួកគេកំពុងប្រឈមនឹងគ្មាន
ប្រាក់  ឲ្យកូនទៅរៀន គ្មានប្រាក់  បង់ថ្លៃផ្ទះ និង ទឹកភ្លើងគេ   ហើយនាពេល  នេះអតីត
បុគ្គលិកក្រុមហ៊ុន ភាគច្រើន ពុំទាន់មានការងារថ្មី ធ្វើនៅឡើយទេ។

លោកបន្តថា ការប្រមូលផ្តុំគ្នាសារជាថ្មីម្តងទៀតនោះ នឹងប្រព្រឹត្តឡើងនៅពីមុខក្រុមហ៊ុន
ទៀត ដើម្បីជាសារអំពាវនាវដល់រាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែននិងលោកជំទាវ
កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ឲ្យលោកទាំងពីរជួយអន្តរាគមន៍ដល់ថៅកែក្រុមហ៊ុន
និងតុលាការពន្លឿនដោះស្រាយឲ្យពួកគេ។

លោកបន្តថា"ការទាមរបស់ខ្លុំគឺចង់ឲ្យតុលាការសងមកពួកយើងខ្ញុំមុនគេ ពីព្រោះខ្លាចគេ
យកទៅសងម្ចាស់ បំណុលផ្សេងទៀត វាបណ្តាល ឲ្យពួកយើងខ្ញុំកាន់តែយូរបន្ថែមទៀត"។

សូមបញ្ជាក់ថា ក្រុមហ៊ុនទូរស័ព្ទMFONE ដែលជាទូរស័ព្ទប្រព័ន្ធ ០១១. ០៦១ ០៧៦ ០៨៥
និង០៩៩ ហើយប ច្ចុប្បន្នបានលក់អតិថិជនទៅ ឲ្យក្រុមហ៊ុនម៉ូប៊ីថែលកាលពីកំឡុងខែកុម្ភៈ
កន្លងទៅនេះ  ដោយមូលហេតុក្ស័យធន តែយ៉ាងណាក៏ដោយ   ក្រុមហ៊ុននេះ ពុំទាន់បាន
ដោះស្រាយប្រាក់ខែ និងប្រាក់អតីតភាពផ្សេងៗ ដល់បុគ្គលិករបស់ខ្លួន ជាងមួយពាន់នាក់ នៅឡើយទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល