ភ្នំពេញ៖ តារាសម្ដែងស្រស់ស្អាត តាមបែបធម្មជាតិ មិនខ្វល់រឿងកែកុន សម្ផស្ស អ្នកនាង ខៀវ សុខារ៉ាវី ដែលតែងតែ លឹបលៗ ក្នុងពិភពសិល្បៈ ម្ដងឃើញម្ដងបាត់ ពេលខ្លះថតឲ្យ ផលិតកម្មនេះ ពេលខ្លះថតឲ្យ ផលិតកម្មនោះ នឹកឃើញឈប់ ក៏ឈប់ នឹកឃើញថត ក៏ថតតាមទំនើងចិត្ត មិនប្រាកដប្រជា ស្រាប់តែថ្មីនេះ អ្នកនាង បានលេចមុខ លេចមាត់ផ្ទួន គ្រប់កម្មវិធីរបស់អ្នកសិល្បៈ និងទូរទស្សន៍នានា ហាក់បង្ហាញថា នាងនឹងប្រឡូកសិល្បៈ ជាប់រហូតវិញ ជាពិសេសកម្មវិធី ក្នុងទូរទស្សន៍ អប្សរា យ៉ាងហោចណាស់ ក៏២ ទៅ៣ ដងក្នុងមួយខែដែរ ។

ខៀវ សុខារ៉ាវី បានយល់ព្រមចូលសម្ដែង ក្មុងកម្មវិធី "អប្សរា Award" ដែលជាកម្មវិធីមួយ ផលិតពេញមួយឆ្នាំ យ៉ាងហោចណាស់ អ្នកនាងត្រូវបង្ហាញមុខ ពីរដងក្នុងមួយខែ ក្នុងកម្មវិធី ព្រោះកម្មវិធី តម្រូវឲ្យនាងបង្ហាញ សមត្ថភាពពិសេសៗ ជាច្រើន បន្ថែមលើទេពកោសល្យ និងជាការបន្ថែមកេរ្តិ៍ឈ្មោះ ក្នុងការសម្ដែង ព្រោះអ្នកសិល្បៈ ត្រូវចាំបាច់មាន ពហុជំនាញច្រើន ទើបជាការល្អ ។

ប្រភពកៀកកិតនឹង អ្នករៀបចំកម្មវិធី បាននិយាយថា តាមពិតមិនមែន ងាយស្រួលក្នុងការអូសទាញ តារាសម្ដែង ស្រីខៀវ សុខារ៉ាវី ឡើយ ថ្វីត្បិតនាងហាក់ថមថយ ប្រជាប្រិយភាពបន្តិច ព្រោះការដកខ្លួន មួយរយៈពេលវែង ដើម្បីរៀបការ និងសម្រាលកូន គេនៅតែសង្កេតឃើញថា ពេលនាងវិលមកវិញ ហាក់នៅតែខ្លាំងដដែល មិនស្រកស្រុត ប្រជាប្រិយភាពឡើយ ធ្វើអ្នកឲ្យរៀបចំកម្មវិធី ត្រូវរកគ្រប់វិធីដើម្បីបាន នាងចូលក្នុង កម្មវិធីរបស់ខ្លួន ព្រោះរដូវកាលទី៣នេះ គ្មានតារាសម្ដែងល្បី ច្រើនដូចមុនឡើយ ។ ដូចនេះ ខៀវ សុខារ៉ាវី បានក្លាយជាចំណុចក្ដៅ របស់កម្មវិធី ។

អ្វីដែលអាចអូសទាញ ខៀវ សុខារ៉ាវី បានពិតប្រាកដ គឺឥទ្ធិពលលោក ហ្វៃ សំអាង កំពូលអ្នកដឹកនាំរឿងល្បី និងជាអ្នករៀបចំកម្មវិធី ដ៏មានអំណាច ព្រោះគ្មានអ្នកណា ហ៊ានហាមាត់ថា ទេ ក្នុងការអញ្ជើញ របស់លោកឡើយ ។

អ្នកនាង ខៀវ សុខារ៉ាវី បានប្រាប់ LookingTODAY ថា នាងបានចូលរួមក្នុងកម្មវិធី "អប្សរា Award" មែនហើយ រយៈពេលមួយឆ្នាំឯណោះ មុននឹងសម្រេចចិត្តទទួល អ្នកនាងមានការ ត្រិះរិះយូរណាស់ ព្រោះមិនមែនជារឿង ងាយស្រួលឡើយ សម្រាប់ការ ថតកម្មវិធីទូរស្សន៍ ពិសេសកម្មវិធីនេះ មានការផ្សាយផ្ទាល់ ទាមទារ ម៉ោងពេលច្បាស់លាស់ ។ អ្វីដែលពិបាកជាងនេះ គឺការហាត់សមនានា មុនការសម្ដែង ដែលទាមទារ ពេលវេលាច្រើន ។ នាងសម្រេចចិត្ត ច្បាស់លាស់ ទើបហ៊ានទទួល ។

មិនត្រឹមតែចូលរួម ក្នុងកម្មវិធីនេះទេ តែ ខៀវ សុខារ៉ាវី ព្យាយាមបង្ហាញវត្តមាន គ្រប់កម្មវិធី ដើម្បីបញ្ជាក់ថា អ្នកនាងមិនទៅណា ចោលសង្វៀន សិល្បៈឡើយ ព្រោះជាអ្វីដែល នាងស្រឡាញ់បំផុត ។ តែប្រភពដទៃ បានបង្ហើបថា ទោះជា សុខារ៉ាវី មិនចូលសិល្បៈ ក៏ទ្រព្យសម្បត្តិនាង ដេកស៊ីមួយជីវិត មិនអស់ដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល