ចាប់ផ្ដើមពីភាពក្រីក្រ លោកត្រឹមបេ បន្ដិចម្ដងៗ បានក្លាយជាអ្នកធូរធា ហើយបន្ទាប់ពីបានលោត
ចូលប្រឡូកក្នុងវិស័យដីធ្លី លោកក៏បានក្លាយជាអ្នកមាន។ មិនយូរប៉ុន្មាន ត្រឹមបេ ក៏មានភាគហ៊ុន
នៅធនាគារ ផ្សារទំនើប ក្រុមហ៊ុនសំណង់។ល។ ហើយក្រោយមក ក៏ក្លាយជាមហាសេដ្ឋី។

មហាសេដ្ឋី ត្រឹមបេ

ថ្មីៗនេះ នៅពេលដែលព័ត៌មានស្ដីអំពី ការរួមបញ្ចូលគ្នារវាងធនាគារ Southern Bank និងធនាគារ
Sacombank ត្រូវបានប្រកាស ការចាប់អារម្មណ៍ពីសាធារណជន ក៏បានផ្ដោតទៅលើមហាសេដ្ឋី
ម្នាក់នោះគឺលោកត្រឹមបេ (Tram Be) មានស្រុកកំណើតនៅនិគមថ្កូវ (Tra Cu) ខែត្រព្រះត្រពាំង
(Tra Vinh) វៀតណាម (កម្ពុជាក្រោម)។

ឆ្លើយតបទៅនឹងអ្នកកាសែត អំពីមូលហេតុដែលនាំឱ្យធនាគារទាំងពីរ សម្រេចច្របាច់បញ្ចូលគ្នា
លោក អគ្គនាយករបស់ធនាគារ Sacombank អះអាងថា ៖ ធនាគារទាំងពីរ មានម្ចាស់តែមួយ។
លោក ត្រឹមបេ មានឥទ្ធិពលខ្លាំង ទៅលើធនាគារទាំងនេះ។

ភូមិគ្រឹះមួយរបស់លោក ត្រឹមបេ នៅឯស្រុកកំណើត

នៅក្នុងធនាគារ Sacombank លោក ត្រឹមបេ រួមនឹងកូនៗទាំងបីរូបរបស់ខ្លួន កំពុងកាន់កាប់ ៨១,២
លានហ៊ុន ប្រហាក់ប្រហែលនឹង ៦,៨% នៃចំនួនមូលបត្រដែលកំពុងដាក់ឱ្យជួញដូរ ដែលមានតម្លៃ
ជាង ៨៥លានដុល្លារអាមេរិក។ ចំណែកនៅក្នុងធនាគារ Southern Bank លោក ត្រឹមបេ និងគ្រួសារ
កាន់កាប់ជាង ៨៣លានហ៊ុន ប្រហែល ២០,៨% នៃភាគហ៊ុនសរុប។

លោក ត្រឹមបេ ក៏ធ្លាប់កាន់កាប់ភាគនៅក្នុងធនាគារ Ficombank តែក្រោយមក ក៏បានលក់ភាគ
ហ៊ុនទាំងនេះ មុនពេល Ficombank និង TinNghiaBank ត្រូវបានបញ្ចូលទៅក្នុងធនាគារ SCB ។

មហាសេដ្ឋី ត្រឹមបេ នៅក្នុងពិធីមួយ ក្នុងវត្តខ្មែរ

យោងតាមទំព័រ Forbes វៀតណាម ការដែលលោកត្រឹមបេ មិនបានកាន់កាប់តំណែងប្រធានក្រុម
ប្រឹក្សាភិបាលធនាគារ បើទោះជាគ្រប់គ្រងភាគហ៊ុនច្រើន គឺដោយសារលោកមិនទាន់បញ្ចប់មហា
វិទ្យាល័យ។ នៅក្នុងក្រុមហ៊ុនដទៃទៀត លោកត្រឹមបេ ក៏គ្រាន់តែធ្វើជាសមាជិកនៃក្រុមប្រឹក្សា
ភិបាល ដូចជា ក្រុមហ៊ុនសាងសង់ BCCI ឬមន្ទីរពេទ្យ ទ្រីវអាន ក្រុមហ៊ុនពេជ្រហ្វឿងណាម។ល។

លោកត្រឹមបេផ្ទាល់ មានភាគហ៊ុនចំនួន ៣% ចំណែកធនាគារហ្វឿងណាម កាន់កាប់ ១៣% នៃ
ភាគហ៊ុនសរុបរបស់ក្រុមហ៊ុន BCCI ។ រីឯ BCCI ក៏មានភាគហ៊ុន ២០%

Big C An Lac ដែលជាក្រុមហ៊ុនមួយ មានផ្សារទំនើបចំនួន ៣/៧ នៃផ្សារទំនើបសរុប នៅក្រុង
ហូជីមិញ (ព្រៃនគរ) រួមមាន Big C An Lac , Big C ភាគខាងត្បូង និង Big C Hoang Van Thu ។
លោកត្រឹមបេ ក៏ត្រូវបានគេជឿថា មានភាគហ៊ុន នៅក្នុងក្រុមហ៊ុន សំណង់ Saigonnic ផងដែរ។

ក្រុមហ៊ុនធំមួយផ្សេងទៀត របស់លោក ត្រឹមបេគឺក្រុមហ៊ុនមូលបត្រ ច្នៃគ្រឿងសមុទ្រ Son son ។
កូនរបស់លោក ត្រឹមប៊េ ក៏មានភាគហ៊ុន នៅទីនេះ។

ផ្ទាំងរូបថតគ្រួសារលោក ត្រឹមបេ នៅលើជញ្ជាំងវិហារវត្តខ្មែរ

នៅឯស្រុកកំណើត ក្នុងឃុំ ហាមយ៉ាង ស្រុកថ្កូវ ខែត្រព្រះត្រពាំង លោក ត្រឹមបេ ក៏មានក្រុមហ៊ុន
មួយទៀត គឺក្រុមហ៊ុនសាងសង់ ហាមយ៉ាង។ នៅទីនេះ លោក ក៏មានភូមិគ្រឹះដ៏ធំមួយផងដែរ។

អតីតកាលរបស់ត្រឹមបេ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយ ប៉ុន្ដែ តាមសំដីរបស់ប្រជាជនខ្មែរ
និយាយតៗគ្នាថា លោកត្រឹមបេ ដើមឡើយជាកូនចៅចិន ដ៏ក្រីក្រម្នាក់ ហើយក្រោយមក លោក
ប្រទះ ឃើញកំណប់មួយដែលមានមាស់ដ៏ច្រើន។ បន្ទាប់មក ត្រឹមប៊េ ក៏បានប្រើប្រាស់មាសទាំង
នេះ ដើម្បីរកស៊ី ក្នុងនោះ លោកក៏បានលោតចូលក្នុងវិស័យអចលនទ្រព្យ ដោយទិញដីយ៉ាងច្រើន
នៅជាយក្រុងហូជីមិញ។ ប៉ុន្ដែ ពាក្យចចាមអារ៉ាមនេះ មិនទាន់មានប្រភពណាមួយ បញ្ជាក់ថាជា
រឿងពិតនៅឡើយ។

រូបថតគ្រួសាររបស់លោក ត្រឹមបេ ដែលតាំងនៅលើក្លោងទ្វារវត្ត

ក្រោយពីក្លាយជាមហាសេដ្ឋី ត្រឹមបេ មានឈ្មោះល្បីទូទាំងប្រទេសវៀតណាម ពិសេសគឺតំបន់
ដែលមានខ្មែររស់នៅ ដោយសារថា ត្រឹមប៊េ បានចំណាយប្រាក់ដ៏ច្រើន សម្រាប់កសាងវត្តអារាម
សាលារៀន ផ្ទះមនុស្សធម៌។ល។ ប៉ុន្ដែ រូបថតរបស់លោកត្រឹមប៊េ និងគ្រួសារ ដែលត្រូវបានដាក់
តាំងនៅលើជញ្ជាំងវិហារ ជញ្ជាំងកុដ និងក្លោងទ្វារវត្តខ្មែរ បានធ្វើឱ្យប្រជាជនមួយចំនួនធំ មិនពេញ
ចិត្ត៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH