ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីចែកសញ្ញា បត្រ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៤ កន្លងទៅនេះ សម្ដេចនាយករដ្ឋ មន្ដ្រីបានលើកឡើងថា ស្ពានជ្រោយចង្វារថ្មី មិនមានសុវត្ថិភាពទេ ព្រោះតែមិនទាន់ សាងសង់រួចរាល់នៅឡើយ ខណៈកាលពីថ្ងៃទី ២៤ ខែកញ្ញា សម្ដេចបានធ្វើដំណើរឆ្លងកាត់ ស្ពាននេះ ដែលត្រូវបានសាលារាជធានីដាក់ ឱ្យធ្វើចរាចរណ៍ ជាបណ្ដោះអាសន្ននៅក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌ ។

មិត្ដអ្នកអានម្នាក់ ដែលបានធ្វើដំណើរ ឆ្លងកាត់ស្ពានជ្រោយចង្វារចាស់ព្រឹកល្ងាច ហើយឃើញពីសកម្ម ភាពនៃការសាងសង់ ស្ពានជ្រោយចង្វារថ្មីស្ទើររាល់ថ្ងៃនោះ បាន បញ្ចេញមតិថា ទោះជាស្ពានជ្រោយ ចង្វារថ្មី សង់ហើយរួចរាល់ដាក់ឱ្យដំណើរការក៏ដោយ ក៏ទំនងមិនមានសុវត្ថិភាពមួយរយភាគរយ នោះទេ ។ មិត្ដអ្នកអានរូបនោះបានលើក ឧទាហរណ៍ជាក់ស្ដែង ដែលខ្លួនបានឃើញ ផ្ទាល់ភ្នែកមកបញ្ជាក់លើ ការសន្និដ្ឋានថា គ្មានសុវត្ថិភាពដោយមិត្ដអ្នកអាននោះ បាន អះអាងថា ជាធម្មតាការកសាងស្ពាន អគារ ធំៗមុននឹងគេចាប់ផ្ដើមកសាងគេត្រូវសិក្សា ពីទីតាំងគម្រោងប្លង់លំអិតរួចរាល់ហើយ ទើបក្រុមជាងសាង សង់ទៅតាមគម្រោង ប្លង់នោះ ដោយមិនសាងសង់ខុសទៅនឹង គម្រោងប្លង់ឡើយ ព្រោះអាចនាំឱ្យខុស បច្ចេកទេសគ្មានគុណភាព គ្មានសុវត្ថិភាព ពេលដាក់ឱ្យប្រើប្រាស់ ។ ប៉ុន្ដែ ករណីការ សាងសង់ស្ពាន ជ្រោយចង្វារថ្មីនេះ គេមើល ឃើញចំណុចពីរ ដែលគេចាប់អារម្មណ៍ពេល ឃើញក្រុមជំនាញសាងសង់ ដោយផ្ទាល់ ភ្នែក ។ ចំណុចទី១ គឺការធ្វើបង្កាន់ដៃស្ពាន និងចំណុចទី២ គឺការធ្វើបង្គោលភ្លើងបំភ្លឺនៅ លើស្ពាន ។ ក្នុងនោះកន្លងមកគេមើលឃើញ ថា ខណៈក្រុមជាងសាងសង់បង្គោលភ្លើងគឺ ជាងគ្រាន់តែ យកដែកស្វានទៅស្វានទម្លុះ បេតុងលើគ្រឹះបង្កាន់ដៃស្ពាន រួចហើយមួល ប៊ូឡុងដែកចូលចំនួន ៤រន្ធ ហើយក៏យក បង្គោលភ្លើងទៅដាក់ពីលើហើយផ្សារភ្ជាប់ តែម្ដង ដែលគេចាត់ទុកថា បង្គោលភ្លើង ដែល គេដាក់នោះ គ្មានប្រសិទ្ធិភាព និងសុវត្ថិ ភាពឡើយ អាចត្រឹមម៉ូតូជ្រុលចង្កូតប៉ះក៏ បាក់ធ្លាក់ចូលទឹកទន្លេ ដែរ កុំថាឡើយដល់ ទៅរថយន្ដជ្រុលចង្កូតនោះ តែក្រោយមកគេ បានឃើញខាងក្រុមជាងចាប់ផ្ដើមកែ សម្រួល ដោយកាត់បង្គោលភ្លើងចេញ រួចហើយចាប់ ផ្ដើមកាត់ធ្នឹមគ្រឹះបង្កាន់ដៃស្ពានទំហំប្រមាណ ៤ សង់ទីម៉ែត្របួនជ្រុងចេញ រួចហើយ បណ្ដុះដែកចាក់បេតុងគ្រឹះ ដើម្បីដាក់បង្គោលភ្លើងសារជាថ្មីដែល គេមើលទៅគឺត្រឹមត្រូវ តាមបច្ចេកទេសជាប់ល្អមានសុវត្ថិភាព ។ ប៉ុន្ដែចំពោះការដាក់បង្កាន់ដៃស្ពានវិញ ត្រូវ បានគេមើលឃើញថា មិនខុសពីការដាក់ បង្គោលភ្លើងបំភ្លឺផ្លូវពីដំបូងនោះឡើយគឺគេ យកបង្កាន់ដៃ ដែកទៅផ្សារភ្ជាប់នឹងដែក ដែលគេដាក់បង្កប់ភ្ជាប់នៅនឹងគ្រឹះបង្កាន់ដៃ តែម្ដង ដោយគេមិនបានយក បង្គោលសសរបង្កាន់ដៃដាក់ចោលទៅក្នុងគ្រឹះបេតុង ឬក៏ មានប៊ូឡុងមួលខ្ចៅហើយផ្សារភ្ជាប់នោះទេ ដែលករណីនេះត្រូវបានអ្នកខ្លះគេនាំគ្នាអះ អាងថា ប្រសិនបើគេផ្សារមិនជាប់ល្អទេ អាចថ្ងៃណាមួយមាន រថយន្ដជ្រុលចង្កូតបុក ល្មមៗច្បាស់ជាបាក់ធ្លាក់ចូលទឹកទន្លេជាមិន ខាននោះទេ ។ ឧទាហរណ៍ប្រសិន បើមាន ឧប្បត្ដិហេតុដូចករណីថ្ងៃបុណ្យអុំទូកនៅកោះ ពេជ្រ កាលពីឆ្នាំ២០១០ មនុស្សម្នាដើរច្រើន ហើយនាំគ្នាផ្អែកបង្កាន់ដៃស្ពានច្រើនក៏អាចមិនមានសុវត្ថិភាពដែរ ។ ដូច្នេះគេ សំណូមពរសូមឱ្យក្រសួង សាធារណការ ក៏ ដូចក្រុមហ៊ុនសាងសង់គួរពិនិត្យមើលចំណុចនៃការតភ្ជាប់បង្កាន់ដៃស្ពាននេះផង ថា តើជាងសាងសង់តាមបច្ចេកទេសហើយមានសុវត្ថិភាពឬអត់ ?

ពលរដ្ឋមិនហ៊ានចោទប្រកាន់ក្រុមហ៊ុន សាងសង់ទេ ព្រោះមិនចេះជំនាញ តែករណី ជាងធ្វើការកែលំអ បង្គោលភ្លើងឡើងវិញ នោះ បានធ្វើឱ្យគេធ្វើការសន្និដ្ឋានថា បើជាង សាងសង់តាមស្ដង់ដារត្រឹមត្រូវតាម បច្ចេក ទេស តាមគម្រោងប្លង់នោះ មិនមែនធ្វើ ហើយរុះរើធ្វើឡើងវិញនោះទេ វាទាល់តែ សង់ខុសពី គម្រោងប្លង់ទើបរុះរើធ្វើថ្មី ។ ដូច្នេះករណីបង្កាន់ដៃស្ពានគេសង្ស័យដូចគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល