នៅពេលដែលថ្ងៃបង្ហាញខ្លួនរបស់ Nokia X2 ជិតមកដល់ អ្នកប្រើប្រាស់ក៏គួរតែពិចារណា ឱ្យ
បានច្បាស់ មុននឹងសម្រេចចិត្តទិញស្មាតហ្វូនថ្មី ស្រឡាយ X នេះ។

ក្រោយពីលេចឮព័ត៌មានស្ដីអំពីតម្លៃ និងថ្ងៃបង្ហាញខ្លួនរបស់ Nokia X2 ក្រុមហ៊ុន Microsoft បាន
បញ្ចេញសកម្មភាពដំបូងរបស់ខ្លួន ក្នុងការបញ្ចុះតម្លៃរបស់បណ្ដាម៉ូដែលស្រឡាយ Nokia X ។
ជាក់ស្ដែង Nokia X+ ដែលជាកំណែបន្ទាប់របស់ Nokia X ត្រូវបានបញ្ចុះតម្លៃ ប្រហែល ៩ដុល្លារ
ធៀបនឹងរយៈពេលកន្លង។

ថ្វីបើការបញ្ចុះតម្លៃនេះ វាមិនច្រើនប៉ុន្មាន ប៉ុន្ដែ ក្រោយពី Nokia X2 ត្រូវបានដាក់លក់ជាផ្លូវ ការ
និងទូលំទូលាយនោះ គេជឿថាស្រឡាយ Nokia X មុនៗ នឹងត្រូវបានបញ្ចុះតម្លៃបន្ថែមទៀត។

សម្រាប់អ្នកដែលចង់ប្រើស្មាតហ្វូន នៅពេលថ្ងៃបង្ហាញខ្លួនរបស់ Nokia X2 ជិតមកដល់ ពួកគេ ប្រហែលជាត្រូវថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ មុនពេលទិញយក Nokia X ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ tech