"ទឹកឃ្មុំ" ពាក្យនេះបើលោកអ្នកស្ដាប់ទៅនៅស្រុកយើងគឺពិបាករកទឹកឃ្មុំសុទ្ធបានណាស់ព្រោះវា
កម្រមានហើយច្រើនតែថ្លៃ។ តែលោកអ្នកមានដែលដឹងទេថាហេតុអ្វីបានជាទឹកឃ្មុំមានតម្លៃថ្លៃ?
នេះមិនមែនត្រឹមតែវាជារបស់ធម្មជាតិដែលកម្រកើតមាននោះទេ ប្រសិនបើជាគេមានកសិដ្ឋាន
ចិញ្ចឹមឃ្មុំយកទឹកនោះគឺវាងាយស្រួលទៅវិញទេ តែអ្វីដែលធ្វើអោយវាមានតម្លៃនោះគេទឹកឃ្មុំ
នេះជាឧសថមួយមុខដែលត្រូវបានមនុស្សយកមកប្រើប្រាសតាំងពីសម័យបុរាណមកម្លេះ។

ទឹកឃ្មុំមានជាតិស្ករ ២ ប្រភេទគឺ ដឹកថូស និង ហ្វ្រាក់ថូស និងថែមទាំងផ្ទុកទៅដោយជាតិវីតាមីន
ជាច្រើនដូចជា B, B1, B12, K1 និងវីតាមីន C ហើយនៅរូមមានជាតិអំបិលរ៉ែ ជាតិខ្លាញ់ អាស៊ីដ
អាមីណូ ស័ង្កសី និងទង់ដែង។ ទឹកឃ្មុំត្រូវបានយកមកផ្សំជាឧសថដែល មានប្រភពចេញពីជន
ជាតិចិនហើយបានសាយភាព ចេញមកពិភពខាងក្រៅតាមរយៈអ្នកចេញរកថ្នាំឬសឈើចិន។

ប្រជាជនចិនប្រើទឹកឃ្មុំដើម្បីព្យាបាលអាការៈ ក្ដៅខ្លួន ជំនួយក្រពះ ផ្សះដំបៅក្រពះ បណ្ដេញ
ជាតិពុលចេញពីក្នុងខ្លួន បំបាត់ក្អកជាដើមនិងនៅមានប្រយោជន៍ច្រើនទៀត។ នៅអាមេរិកខាង
ជើងក្រុមគ្រូពេទ្យបានអោយអ្នកជំងឺដែលចង់ថែរក្សាសុខភាពហូបនំប៉័ងលាបទឹកឃ្មុំជារៀងរាល់
ថ្ងៃដើម្បីការពារការឡើង កូឡេសស្តេរ៉ល ការពាររោគបេះដូង។ សម្រាប់រឿងផ្លូវភេទអ្នកដែល
មានបញ្ហាខ្សោយសមត្ថភាពផ្លូវភេទគួរណាទទួលទានទឹកឃ្មុំក្នុងមួយថ្ងៃអោយបាន ២ ស្លាបព្រា
បាយរួមផ្សំជាមួយការហាត់ប្រាណនិងហ្វឹកហាត់រាល់ថ្ងៃ ដើម្បីអោយសមត្ថភាពផ្លូវភេទមាន
ភាពប្រសើរឡើង។ ការផឹកទឺកឃ្មុំលាយជាមួយនឹងទឹកក្ដៅឧនៗ កន្លះម៉ោងមុនអាចទប់ស្កាត់
ការកើនជាតិអាស៊ីតក្នុងក្រពះ។ នារីដែលមករដូវមិនទៀង និងមានបញ្ហាឈឺចុកចាប់ មិនស្រួល
ខ្លួនក្នុងថ្ងៃមករដូវគួរណាទម្លាប់ផឹកទឹកឃ្មុំឆុងជាមួយទឹកធម្មតាមួយកែវ មុនចូលគេងជារៀងរាល់
ថ្ងៃនោះរដូវនិងមកទៀងទាត់ និងមានអារម្មណ៍ស្រោះស្រាយ។

តែមិនត្រូវផឹកទឹកឃ្មុំ ក្រោយពេលញុំាអាហារភ្លាមនោះទេព្រោះអាចធ្វើអោយកម្រិតជាតិស្ករ
ក្នុងឈាមកើនឡើងរហ័ស។

ដោយ៖ លីកា