ព័ត៌មានអន្តរជាតិ ៖ តួសិច មកពីប្រទេស កាណាដា មួយរូប ត្រូវបានអាជ្ញាធរ សម្រចដាក់ពន្ធនាគារ ដល់ទៅ ២៥ ឆ្នាំ ពាក់ព័ន្ធនឹងករណីសម្លាប់ និងកាត់ជាកង់ៗ ទៅលើសាកសព សង្សាររបស់លោក អំ ឡុងឆ្នាំ ២០១២ កន្លងទៅ ។

ប្រភពសារព័ត៌មានពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា ក្រុមប្រឹក្សាតុលាការ មកពីទី ក្រុង Montreal បានធ្វើ ការបដិសេធទៅនឹងមេធាវីការពារកូនក្តី ជាជនជាប់ចោទ ឈ្មោះ Luka Magnotta ថាគាត់មានបញ្ហា ផ្លូវចិត្ត សតិមិនសូវល្អ ក្នុងន័យ មិនទទួលខុសត្រូវ ចំពោះបទឧក្រិដ្ឋដែលខ្លួនបានប្រព្រឹត្តិ ។

បច្ចុប្បន្នភាព ចុងឆ្នាំ ២០១៤ ជនជាប់ចោទឈ្មោះ Magnotta មានវ័យ៣២ ឆ្នាំហើយ កាលពីកន្លងទៅ រូបលោកបានសារផាព ថាបានសម្លាប់មិត្តប្រុសរបស់ខ្លួនមានវ័យ ៣៣ ឆ្នាំ ឈ្មោះ Jun Lin មុនពេល ដែលបំណែកសាកសព ត្រូវបានបញ្ជូនទៅគណបក្សនយោបាយ និង សាលារៀន ។

គួរបញ្ជាក់ថា រយៈពេលដ៏ខ្លី នៅពេលក្រោយមកទៀត ជនជាប់ចោទ លោក Magnotta ត្រូវបានចាប់ ឃាត់ខ្លួន នៅឯហាងកាហ្វេមួយកន្លែង ក្នុងទីក្រុង Berlin ប្រទេស អាល្លឺម៉ង់ ។ មុនពេល ចាប់ឃាត់ ខ្លួន មានការលើកឡើង ពីសំណាក់មន្រ្តីប៉ូលីសប្រទេស បារាំងអោយដឹងថា ជនជាប់ចោទបានហោះ ទៅទីក្រុងប៉ារីស ដោយចាកចេញពី ទីក្រុង Montreal ប្រទេស កាណាដា ។

ក្រុមអ្នកតាមដានស៊ើបអង្កេត បំភ្លឺឡើងអោយដឹងថា មានវីដេអូមួយ បានបង្ហោះឡើង នៅលើប្រព័ន្ធ អនឡាញ សរបញ្ជាក់អោយឃើញ បុរសម្នាក់បានប្រើប្រាស់ដែកចាក់បំបែកទឹកកកសម្លាប់បុរសម្នាក់ ផ្សេងទៀត ត្រូវបានក្រុមសមត្តកិច្ច មានជំនឿជាក់ថា ជាករណីឃាតកម្ម ជនរងគ្រោះ Jun Lin ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី