ព័ត៌មានអន្តរជាតិ ៖ Solar Impulse យន្តហោះដើរដោយថាមពលពន្លឺព្រះអាទិត្យ បានសំកាំងខ្លួនលើអា កាសសាជាថ្មី ជាជំហានទី ៥ ស្តីពី បេសកម្មរបស់ខ្លួនហោះជុំវិញ សកលលោក ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះខាងលើ មានកាពីទែន លោក Bertrand Piccardនោះ បានហោះចាកចេញពី ទីក្រុង Mandalay ប្រទេស មីយ៉ាន់ម៉ា កាលពីរាត្រីថ្ងៃអាទិត្យ វេលា ម៉ោង ៩ យប់ (ម៉ោងក្នុងស្រុក ប្រទេស មីយ៉ាន់ម៉ា) ក្នុងដំណើរឆ្ពោះទៅកាន់ក្រុង Chongqing ប្រទេសចិន ។

និន្នាការនៃការសំចតនៅក្នុងក្រុង Chongqing ប្រទេសចិននោះ គឺគ្រាន់តែជំហានបន្ទាប់ មុននឹងទៅដល់ ក្រុង Nanjing ភាគខាងកើតប្រទេស ។ ខណៈត្រង់ប្រការនេះ យន្តហោះដើេរដោយថាមពលពន្លឺព្រះអាទិ ត្យខាងលើ នឹងធ្វើដំណើរហោះហើរជំហានបន្ទាប់ មានរយៈពេល ៥ យប់ ៥ ថ្ងៃ ឆ្លងមហាសមុទ្រ ទៅកាន់ កោះ ហាវៃ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ការគ្រប់គ្រងបេសកម្ម នឹង មិន សម្រេចចិត្ត នៅ ក្នុងក្រុង Nanjing នាថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ នោះទេ តួយ៉ាង ក៏សម្រេច ចិត្ត បេសកម្ម បន្ទាប់ គឺត្រូវអនុ លោមតាមការបម្រុងទុក នៃថាមពលថ្មយន្តហោះ ។

អាជ្ញាធរគ្រប់គ្រងចរាចរណ៍ដែនអាកាសប្រទេសចិន លើកទឹកចិត្តអោយ ក្រុម ហោះហើរ យន្តហោះដើរ ដោយថាមពលពន្លឺព្រះអាទិត្យខាងលើ ចាប់ផ្តើមជំហាន បន្ទាប់ ជំហាន ទី ៦ របស់ខ្លួន មុនពេលថ្ងៃរះ ប៉ុន្តែ ក្នុងករណី ថាមពលថ្មបម្រុងទុកមិនគ្រប់គ្រាន់ នោះ យន្តហោះខាងលើ នឹងពន្យាពេលក្នុងការហោះ ហើរ ដោយត្រូវសាកថាមពលថ្មបម្រុងទុកអោយគ្រប់គ្រាន់ជាមុនសិន ។

អ្វីដែលជាបញ្ហាប្រឈមខ្លាំង ចំពោះយន្តហោះ ដើរដោយគ្មានការប្រើ សាំងមួយគ្រឿងនេះ គឺស្ថានភាព លក្ខខ័ណ្ឌអាកាសធាតុ ដែលមានការព្យាករណ៍អោយដឹងថា នឹងមិនអំណោយផលនោះទេ នៅក្នុងតំបន់ Chongqing នៅប៉ុន្មានថ្ងៃខាងមុខ ដូច្នេះ យន្តហោះ Solar Impulse នឹងមិន ចេញដំណើរនោះទេ តួយ៉ាង ត្រូវពន្យាពេលហោចណាស់ មួយសប្តាហ៍ ។

គួររំឮកថា យន្តហោះដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿងខាងលើ នេះ បានហោះហើរ ពនេចរ បានរយៈពេល ២០ថ្ងៃហើយ បន្ទាប់ពីមានការហោះហើរ ជំហានដំបូង ផ្តើមចេញពី ទីក្រុង Abu Dhabi ។ របាយការណ៍ បំភ្លឺអោយដឹងថា ៖ គម្រោងរបស់ប្រទេស ស្វីសមួយនេះ ក្នុងកា រហោះហើរ យន្តហោះដើរ ដោយថាមពលពន្លឺព្រះអាទិត្យ ជុំវិញសកលលោកមួយនេះ គឺមាន ១២ ជំហាន ដោយត្រូវចំណាយពេល ហោចណាស់ ២ ទៅ ៣ ខែ ទើប ហោះទៅដល់ចំនុចបញ្ជប់ ដែលជាទីកន្លែង ចាប់ផ្តើមហោះហើរឡើង៕

ប្រែសម្រួល ៖កុសល

ប្រភព ៖ ប៊ីប៊ីស៊ី