CamNews

ឃីត សំសុម៉ាលីស បទចម្រៀង​ក្នុងផលិតកម្ម​មិនសូវមានសន្ទុះ តែកាក់កបខាងក្រៅ

ភ្នំពេញ៖ តារាស្រីជើងថ្មី មាឌតូចល្អិតសាច់សសម្បូរស្នេហ៍ ប្រចាំផលិតកម្ម Diamond Music កញ្ញា
ឃីត សំសុម៉ាលីស ក្រៅពីការច្រៀងក្នុងផលិតកម្ម នាងក៏ស្រវ៉ាបានឱកាសចេញច្រៀង នៅខាង
ក្រៅពីរកន្លែងផ្សេងគ្នា ខណៈបទចម្រៀងក្នុងផលិតកម្ម Diamond Music ហាក់មិនទាន់មាន ចេញ
បទថ្មីរបស់ខ្លួននោះ។

ជួបសំណេះសំណាល ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី២៦ ខែមិថុនា
ឆ្នាំ២០១៣ តារាចម្រៀងសិចស៊ីកញ្ញា ឃីត សំសុម៉ាលីស បាននិយាយប្រាប់ឱ្យដឹងថា រាល់ថ្ងៃនេះ
នាងមានការមមាញឹកក្នុងការចេញច្រៀងខាងក្រៅច្រើនជាងការច្រៀង នៅក្នុងផលិតកម្មព្រោះពេល
ថ្ងៃ នាងត្រូវទៅច្រៀងប្រចាំ នៅណាហ្គាវើល ចំណែកពេលរាត្រីច្រៀង នៅមជ្ឈមណ្ឌលកំសាន្តថោន។
ទន្ទឹមនឹងនេះ ការឡើងច្រៀងក្នុងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ ក៏មានច្រើនផងដែរ។

កញ្ញា ឃីត សំសុម៉ាលីស បាននិយាយប្រាប់បន្តទៀតថា បច្ចុប្បន្ននេះ ក្រៅពីការច្រៀង នាងក៏មាន
ខាងផលិតកម្មមួយ បានចាប់អារម្មណ៍ ហើយបានទាក់ទង ហៅនាងឱ្យទៅថត សម្តែងខ្សែភាពយន្ត
គ្រាន់តែពេលនេះ នៅមិនទាន់និយាយត្រូវរ៉ូវជាមួយគ្នា ព្រោះពេលវេលានៃការថតក៏នៅយូរ ពោល
ប្រហែលជា ២ ទៅ ៣ខែ ខាងមុខទៀតឯណោះ។

ជាមួយគ្នានេះ តារាចម្រៀងនិយមបញ្ចេញភាពសិចស៊ី ផ្អែកដើមទ្រូងបង្អួតគេឯង ឃីត សំម៉ាលីស
ក៏បាននិយាយថា មួយរយៈនេះ បើនិយាយពីការងារច្រៀង នៅក្នុងផលិតកម្ម គឺហាក់ដូចជាមិនសូវ
រវល់ច្រើន ដូចជាការចេញច្រៀងនៅខាងក្រៅនោះទេ។ ម្យ៉ាងទៀតពេលនេះ នាងក៏ជិតផុតកុងត្រា
រយៈពេល១ឆ្នាំ ជាមួយផលិតកម្ម Diamond Music ផងដែរ។

ឃីត សំសុម៉ាលីស បានបញ្ជាក់ដែរថា បើទោះបីជា នាងជិតផុតកុងត្រា ជាមួយផលិតកម្មនេះ ក៏ពិត
មែន ប៉ុន្តែនាងមិនទាន់មានគម្រោងចាកចេញ ឬមួយក៏វេចបង្វេចចូលទៅជ្រកជាមួយផលិតកម្មផ្សេង
នោះឡើយ ។ប្រសិនជាអាចនាងនឹងបន្តកុងត្រាថ្មីឡើងវិញ ជាមួយផលិត Diamond Music ពោលគឺ
លុះត្រា តែផលិតកម្មមួយនេះ បិទទ្វាទើបនាងរកកន្លែងថ្មី។

គួររំឭកថា មុននេះបន្តិចតារាចម្រៀងវ័យក្មេង កញ្ញា ឃីត សំសុម៉ាលីស ក៏ធ្លាប់បានទទួលរងនូវនូវ
ព្យុះភ្លៀង ដោយការរិះគន់ខ្លាំងៗ ពីសំណាក់មហាជនមួយចំនួន ខណៈពេលដែលនាងបានបង្ហោះ
រូបភាពសិចស៊ី បញ្ចេញគល់សុដន់ ដែលមើលឃើញហើយគួរឲ្យញាក់សាច់ ជាច្រើនសន្លឹកនៅលើ
Account Facebook របស់នាង ដើម្បីទាញ រកប្រជាប្រិយភាព និង ការចាប់អារម្មណ៍ពីមហាជន៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល