ព្រះសីហនុ ៖ កាលពីវេលាម៉ោង ១៤ និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ នៅលើដងផ្លូវ
១៩ មិថុនា ត្រង់ ចំណុច មុខមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ ០៣ សង្កាត់លេខ៣ ក្រុង
-ខេត្តព្រះសីហនុ មានករណី គ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង បង្កដោយម៉ូតូ ម៉ាក CITY
100 (កូរ៉េ) ពណ៌ក្រហម គ្មានស្លាកលេខ បើកបរ ដោយឈ្មោះ ពេជ្រ រតនា ភេទប្រុស អាយុ ១៧
ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មុខ
របរ កម្មករដឹកទឹកកក ឲ្យ ឈ្មោះ ទាវ ហេងទ្រី ក្នុងទឹសដៅ ពីជើងទៅ ត្បូង (រងរបួសស្រាល) បាន
បុកជាមួយ ម៉ូតូម៉ាក HONDA C 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C-8944 បើកបរដោយ
ឈ្មោះ ជុត នាង ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ មន្រ្តីធនធានទឹក ទីលំនៅក្រុមទី៣៣ ភូមិ៥ សង្កាត់
លេខ ៤ ក្រុង-ខេត្តព្រះសីហនុ ( រងរបួសមធ្យម រយះស្មងជើង )ទិសដៅស្របទិសគ្នា រួមដំណើរជា-
មួយឈ្មោះ គុយ សែ ភេទប្រុស អាយុ ៧២ ឆ្នាំ( រងរបួសធ្ងន់ផុងលលាក្បាល ) បច្ចុប្បន្នជនរងគ្រោះ
ទាំងពីរកំពុង សំរាកព្យាបាល នៅគ្លីនិកឯកជន ខេត្តព្រះសីហនុ ។

រីឯវត្ថុតាងម៉ូតូទាំងពីរគ្រឿង មួយគ្រឿងខូចខាតស្រាល (C125 ) មួយគ្រឿងទៀត ខូចខាតធ្ងន់ (CITY
100កូរ៉េ) ដាច់កង់មុខជាពីរ ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍
ផ្លូវគោក ទុកសម្រាប់ដោះស្រាយ តាមផ្លូវច្បាប់ ។

មហាជនទូទាំងខេត្តព្រះសីហនុ បានធ្វើការរិះគន់ ក៏ដូចជាទិតៀន ចំពោះថៅកែទឹកកក និងថៅកែ
ហាងហ្គាស សូមមេត្តាប្រដែរប្រដៅ កម្មកររបស់ខ្លួនផង នៅពេលដែលកម្មកររបស់ខ្លួន ដឹកទឹកកក
និងហ្គាសទៅឲ្យ ម៉ូយ ម្តងៗ តែងតែបើកលឿនដូចហោះ ហើយជ្រេចុះជ្រេឡើង ធ្វើឲ្យគ្រោះថ្នាក់
ដល់គេឯងជាញយដងមកហើយ ។

សូមបញ្ជាក់ថា កម្មកររបស់ថៅកែទឹកកកម្នាក់នេះ តែងបង្កគ្រោះថ្នាក់ ដល់គេឯងជាច្រើនដងមក
ហើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល