CamNews

ត្រឹមមួយថ្ងៃសោះ គយចាប់រថយន្ត​​​​​អត់ពន្ធ​​បាន​ ៧គ្រឿង សុទ្ធសឹង​រថយន្ត​ស៊េរីទំនើប​ៗ ស៊េរីណាខ្លះទៅ?

(ភ្នំពេញ)៖ មន្រ្តីគយចល័ត ដែលដឹកនាំការបង្រ្កាបរថយន្តអត់ពន្ធ បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះថា ត្រឹមតែរយៈពេល១ថ្ងៃ ពោលគឺនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ កម្លាំងគយចល័តដឹកនាំដោយលោក ព្រាប ការ៉ាត់ ចាប់បានឡានសេរីទំនើបៗ រហូតទៅដល់៧គ្រឿង សុទ្ធតែសុទ្ធសឹង រថយន្តអត់ពន្ធប្រើស្លាកលេខក្លែងក្លាយ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា នៅទូទាំងរាជធានីភ្នំពេញ។

មន្រ្តីគយចល័តរូបនោះ បានបញ្ជាក់ថា រថយន្តស៊េរីទំនើបៗ ដែលចាប់បានទាំងអស់នេះ ប្រើប្រាស់ស្លាកលេខក្លែងក្លាយទាំងអស់ ដោយរួមមានម៉ាក Sienna Gray, Mecedez , Camry, Lexus, Cadillac SRX, BMW ដូចជា៖

១៖ ម៉ាក Mecedez S550 Black 012 ចាប់បាននៅបុរីមហាសេដ្ឋី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ
២៖ ម៉ាក BMW 07 White ចាប់បាននៅបុរីមហាសេដ្ឋី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ
៣៖ ម៉ាក Sienna Gray 012 ចាប់បាននៅបូរីពិភពថ្មី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ
៤៖ ម៉ាក Lexus 570 Black 012 ចាប់បាននៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ
៥៖ ម៉ាក Lexus 570 white ចាប់បាននៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន
៦៖ ម៉ាក Cadillac SRX White 010 ចាប់បាននៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន
៧៖ ម៉ាក Camry Black 012 ចាប់បាននៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន

មន្រ្តីគយចល័ត បាននិយាយថា យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ការចាប់បានរថយន្ត គេចពន្ធស៊េរីទំនើបរយៈពេល ១ថ្ងៃនេះភាគច្រើនសុទ្ធសឹង តែរថយន្ត ដែលបាននាំចូលពីពេលកន្លងទៅ។ មន្រ្តីគយចល័តដដែលរូបនោះ ធ្លាប់បានបញ្ជាក់ថា ចំណូល នៃការបង់ ពន្ធចូលរដ្ឋ មានការកើនឡើង ហើយជាពិសេសនឹងធ្វើឲ្យ ឈ្នួញទាំងឡាយ មានភាពរអារ និងខ្លាចឈប់នាំចូល រថយន្តគេចពន្ធបន្តទៀត។

ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាប រថយន្តអត់ពន្ធនារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវ ការកោតសរសើរចំពោះ នាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើ សកម្មភាពយ៉ាងសកម្មចំពោះ ជនមានអំណាចនិងមានទឹកលុយ ប្រើប្រាស់រថយន្តខុសច្បាប់។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធពីសំណាក់ កម្លាំងគយចល័ត នឹងត្រូវធ្វើ​ឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី