(បរទេស)៖ យន្តហោះមួយគ្រឿង បានបង្ខំចិត្តចុះចតជាបន្ទាន់ បន្ទាប់ពីអ្នកដំណើរជាច្រើន បានបិទគ្រប់បង្គន់នៅលើជើងហោះហើរ Boeing 777 ដែលមានបង្គន់ ប្រមាណ៨ ឬ៩ បន្ទប់។

ជើងហោះហើរនេះ ចាកចេញពីទីក្រុង Toronto ប្រទេសកាណាដា ឆ្ពោះទៅប៉ាគីស្ថាន ហើយបានចុះចតនៅ ព្រលានយន្តហោះ Manchester ដោយខាងក្រុមហ៊ុន Pakistan International Airlines ប្រកាសថា ជើងហោះហើរ Toronto-Lahore បានបង្វែរទិសទៅចុះ ចតនៅ Manchester ព្រោះតែបង្គន់លើយន្តហោះ មានបញ្ហារាំងស្ទះដែលក្លិន ចេញពីបង្គន់ធ្វើឲ្យអ្នកដំណើរ ឈ្លក់និងថប់ខ្យល់ខ្លាំង។

ដើមហេតុដំបូង បណ្តាលមកពីមានអ្នកដំណើរលើយន្តហោះនោះ បោះអ្វីមួយចូលបង្គន់ ទើបកើតរឿងបែបនេះឡើង ហើយគ្រប់បង្គន់មានបំពង់បង្ហូរទឹករួម ទើបបណ្តា លឲ្យស្ទះហើយខាងក្រុមហ៊ុនហោះហើរ ក៏មានការសោកស្តាយ ចំពោះបញ្ហាដែលកើតឡើងនេះដែរ។ អ្នកដំណើរទាំងឡាយ បានបន្តទៅកាន់គោលដៅ ក្រោយ ពីពន្យារការហោះហើរ អស់រយៈពេល៥ម៉ោង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង