យានយន្ដ៖ រូបរាងដ៏ស្រស់ប្រណិត ទាន់សម័យម៉ូដែល Kia Quoris 2016 របស់ក្រុមហ៊ុន Kia ក្នុងទឹកដីកូរ៉េខាងត្បូង បានកំពុងតែបង្អួតសម្រស់របស់ខ្លួនដ៏ទាក់ទាញបំផុតក្នុងទីផ្សារប្រកួតប្រជែង។ ក្រៅពីនោះទៀត ម៉ូដែល Kia Quoris 2016 នេះនឹងកាន់តែ បង្ហាញនូវសមាសភាពថ្មីបន្ថែមទៀត ជាមួយទម្រង់កម្លាំងម៉ាស៊ីន បែងចែកជាពីរ ប្រភេទក្នុងស៊េរីតែមួយ។

ម៉ូដែល Kia Quoris បានបង្ហាញខ្លួនក្នុងទីផ្សាររថយន្ដទំនើបតាំងពីឆ្នាំ ២០១២ មកម្ល៉េះ បន្ទាប់ពីភាពលេចធ្លោរបស់ខ្លួនបានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ពីបណ្ដាប្រិយមិត្ដអ្នកគាំទ្ររថយន្ដទំនើប ។ ការជ្រើសរើសព៌ណ ព្រមទាំងទម្រង់រូបរាង និងការបំពាក់មកជាមួយ ប្រព័ន្ធគ្រប់គ្រង ម៉ូដែលនេះ ពេញនិយម កោតសរសើរជាខ្លាំងពីសំណាក់អ្នកធ្លាប់បានប្រើប្រាស់ ។

ភាពអស្ចារ្យរបស់ម៉ូដែលនេះ ប្រើសមាសភាពផ្នែកខាងមុខស្រដៀងគ្នាទៅនឹង ម៉ូដែលផលិតផល ក្រុមហ៊ុន BMW និងកាត់ដូច Mercedes Benz S-Class ។ ចំណែកតួរថយន្ដ មានរាងវែង អបទៅដោយការច្នៃប្រឌិតខ្ពស់លើបរិក្ខាបំពាក់ខាងក្រៅ ។

សមាសភាពផ្នែកក្រោម ម៉ូដែលនេះ ផ្ដល់ឲ្យអតិថិជន ២ ជម្រើសគឺប្រភេទកម្លាំងម៉ាស៊ីន ៦ V6 មានតម្លៃ ៥០០០០ ដុល្លារ និង ផ្នែកម៉ាស៊ីន ៨ V8 មានតម្លៃ ៦០០០០ ដុល្លារ ។ រាល់ផលិតផលទាំងពីរប្រភេទនេះ ប្រើប្រអប់លេខអូតូ ដែលស្មើរនឹង ៨លេខ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ newcarreviewer