CamNews

ល៊ីប៊ី អស់ថវិការជាតិ ៦ សប្តាហ៍ខាងមុខ ខណៈ សង្គ្រាមនៅបន្តមាននៅឡើយ

ព័ត៌មានអន្តរជាតិ ៖ បេសកជន ពិសេស ពីអង្គការសហប្រជាជាតិ នៅប្រទេសល៊ីប៊ី ធ្វើសេចក្តីប្រកាស ព្រមានអោយដឹងថា ល៊ីប៊ី នៅសល់ថវិការជាតិ សមល្មម សម្រាប់រយៈពេល ៦ សប្តាហ៍ទៀតនោះទេ ។ គូសបញ្ជាក់អោយដឹង  អំឡុងថ្ងៃពុធ ម្សិលមិញនេះ នៅទីក្រុងធំបំផុត របស់ប្រទេស នីហ្សេរីយ៉ាទីក្រុង Algiers ប្រេសិតអង្គការ សហប្រជាជាតិ Bernardino Leon អោយដឹងថា ភាព  ចលាចល កំពុងតែបន្ត កើតមានឡើងនៅក្នុងប្រទេស ប្រការនេះ មានន័យថា ក្នុងរយៈពេល ៦ សប្តាហ៍   បន្ទាប់ ប្រទេសល៊ីប៊ី នឹងមិនអាចរក្សាបានការដំណើរការ រដ្ឋាភិបាល ព្រោះបញ្ហាចម្បង គីកង្វះខាតថវិការជាតិ ។ គួរបញ្ជាក់ ថា អំណាចដ៏មានប្រសិទ្ធភាព នៅក្នុងប្រទេស ល៊ីប៊ី ត្រូវបានបែងចែកជាពីរ រវាង រដ្ឋាភិបាល គូប្រជែង និងក្រុមបះបោរ ជាច្រើនក្រុមផ្សេងទៀត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ