ព័ត៌មានកំសាន្ត ៖ ខណៈមានសមត្ថភាព និងជំនាញខុសៗពីគ្នា តួយ៉ាងរួមមានដូចជា Mix បទចម្រៀង បំបែកក្បាច់រាំ ក៏ដូចជា រចនាម៉ូតសម្លៀកបំពាក់ ដោយខ្លួនឯងនោះ ទាំងអស់នេះហើយជាចលករមួយ ដ៏មានប្រសិទ្ធភាព ញ៉ាំងអោយសមាជិក ក្រុមតារាចម្រៀង និងរាំ My Love ជួបប្រជុំគ្នា បង្កើតបានជាក្រុមឡើង ក្នុងអំឡុងឆ្នាំ ២០១២ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាមួយ នឹង សមត្ថភាព ច្រៀង និងរាំ ដ៏ ទាក់ទាញ របស់ក្រុមខ្លួន ដែល មានសមាជិក ដល់ទៅ ៥ រូបនោះ ក្រុមតារាចម្រៀង និងរាំមួយនេះ ទទួលបានការគាំទ្រជាច្រើន ពីសំណាក់ស្រទាប់យុវវ័យ មិនត្រឹមតែប៉ុណ្ណោះ តែងតែបង្ហាញវត្តមាន របស់ក្រុមខ្លួននៅតាមបណ្តាកម្ម វិធីប្រគុំតន្ត្រីយុវវ័យមួយចំនួន (A1 Concert , តន្រ្តីយុវវ័យ , តន្រ្តីពិសេស , តន្រី្តថ្ងៃអាទិត្យ , តំបន់ យុវ វ័យ ) នៅតាមស្ថានីយ័ទូរទស្សន៍ ក្នុងស្រុក រួមមានដូចជា ស៊ីធិអិន ម៉ាយធីវី អាស៊ីអាគ្នេយ៍ HMHDTV ជាដើម ក្រោយពីទទួលបានការគោរពអញ្ជើញ ពីម្ចាស់កម្មវិធីប្រគុំតន្រ្តី ទាំងនោះដោយផ្ទាល់ ។

ផ្ទុយមកវិញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈរដូវវស្សាចូលមកដល់នោះ បើតាមការ សង្កេតបញ្ជាក់អោយបានថា ក្រុមមួយនេះ ហាក់បីដូចជាមានភាពស្ងប់ស្ងាត់បន្តិច នេះមកពីមូលហេតុ វត្ត មានរដូវវស្សាឬក៏យ៉ាងណា ? ក៏ប៉ុន្តែបើតាមការអោយដឹង ពីប្រភពជិតស្និទ្ធ ក្រុមតារា ចម្រៀងមួយ នេះ បញ្ជាក់ បាន អោយដឹងថា មិនចំពោះតែហេតុផល ក្នុងការមកដល់ នៃរដូវវស្សាតែប៉ុណ្ណោះទេ តែ ក្រុមមួយ នេះក៏កំពុង តែសម្ងំ ហាត់សម បទថ្មី អមជាមួយនឹងក្បាច់រាំ នាំមកជូនលោកអ្នក ដោយ សមាជិក ក្រុម ទាំង ៥ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។

ដោយឡែក ពី ពិភពសិល្បៈ បើទោះជា មានភាពស្ងាត់បន្តិច ក៏ដោយ ចុះ តែមិនប្រាកដថា នៅក្នុង បណ្តាញ ទំនាក់ទំនងសង្គម ហេ្វសប៊ុក របស់ពួកគេ មានភាពស្ងប់ស្ងាត់ដូចគ្នានោះទេ ពោល ជាមួយ នឹងទំព័រ របស់ ពួកគេ  ក៏ដូចជា គណនីផ្ទាល់ របស់ពួកគេ ពិតជា ទទួលបានការគាំទ្រ ជាខ្លាំងពី សំ ណាក់ មិត្តយុវវ័យ ។ តើ នឹងមានការនាំមក ជូន នូវអ្វីដែលប្លែក ជា ចំណី ចក្ខុ អាចរួមមានក្បាច់រាំ ថ្មីៗ និង ប្លែកៗ ដែរឬទេ បន្ទាប់ពីបាត់ ខ្លួនមួយរយៈ ដូច្នេះ មានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា ក្នុង អំឡុងពេល ដ៏ខ្លីខាងមុខនេះ ៕

រូបភាព ក្រៅឆាក

សកម្មភាព ក្រៅឆាក ថតខ្សែភាពយន្ត លងម៉ាឆ្ងាញ់