ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ព័ត៌មាន ពីគេហទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចុះផ្សាយអោយដឹងថា មកទល់នឹងពេល បច្ចុប្បន្នភាព ព្រឹកថ្ងៃអង្គារនេះ នាវាចម្បាំងចិន គ្រឿង ទីពីរ បានបង្ហាញវត្តមាន ទៅដល់ ដែនទឹក ប្រទេសវៀតណាមហើយ ជាទីកន្លែង ដែលគេសង្ស័យថា យន្តហោះ របស់ក្រុម ហ៊ុនអាកាសចរណ៍ ប្រទេស ម៉ាឡេស៊ី ធ្លាក់ បាត់ខ្លួន ។

គួរបញ្ជាក់ផងដែរថា នាវាចម្បាំងចិន គ្រឿង ទី ២ នេះ មានឈ្មោះថា Jinggangshan ខណៈវានឹងធ្វើ សហប្រតិបត្តិការ ជាមួយនឹង នាវាចម្បាំងគ្រឿងទី ១ របស់ចិន ឈ្មោះ Mianyang ដែលបានទៅដល់ ទីនោះ កាលពីអំឡុង ថ្ងៃច័ន្ទ ម្សិលមិញនេះ ។ បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ដដែលបន្តអោយ ដឹងថា នឹងមានវត្តមាន នាវាចម្បាំង របស់ប្រទេសចិន ពីរគ្រឿងផ្សេងទៀត នៅអំឡុងពេលរសៀល ថ្ងៃអង្គារ និង ព្រឹកព្រលឹម ថ្ងៃពុធ ស្អែកនេះ ខណៈពួកវា ក៏កំពុងតែធ្វើដំណើរ នៅតាមផ្លូវរបស់ខ្លួន ។

គួររំឭកថា មិនត្រឹមតែ រដ្ឋាភិបាល ប្រទេសចិន ចេញបទអន្តរាគមន៍ជាពិសេសនោះទេ តែបើតាមរបា យការណ៍ នៅមានរដ្ឋាភិបាល មកពីបណ្តាប្រទេសជាង ១០ ផ្សេងទៀត បានបញ្ជាអោយមានកិច្ចអន្ត រាគមន៍ជាពិសេស ក្នុងការ តាមដាន និង រុករក យន្តហោះ ម៉ាឡេស៊ី ដែលបាត់ខ្លួន តាំងពីថ្ងៃសៅរ៍ មកម្ល៉េះ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ប្រ ទេសម៉ាឡេស៊ី ផ្ទុកអ្នកដំណើរ ២២៧ នាក់ រួមមានទារក តូច ពីររូប និង បុគ្គលិក បម្រើការលើ យន្តហោះ ១២ នាក់ នោះ បានបាត់ខ្លួន ខណៈធ្វើដំណើរ ឆ្ពោះពីក្រុង Kuala Lumpur ទៅកាន់ទី ក្រុងប៉េកាំង ប្រទេសចិន ពោលបានបាត់ខ្លួន មួយម៉ោងក្រោយ បន្ទាប់ពីធ្វើការហោះហើរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ