CamNews

ទុស្សេខ្សែភ្លើង ឆេះបំផ្លាញ ផ្សារអន្លង់វែង អស់ផ្ទះប្រជា ពលរដ្ឋ ១៩ខ្នង

ឧត្ដរមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន ១៩ខ្នង ដែលមានទីតាំងនៅផ្សារអន្លង់វែង រួមទាំងតូបរបស់អាជីវករជាច្រើនផ្សេងទៀត ត្រូវបានអគ្គិភ័យឆេះ បំផ្លាញ ស្ទើរគ្មានសល់ ហើយគិតពីទំហំទឹកប្រាក់វិញអស់រាប់ម៉ឺន ដុល្លារឯណោះ ។

មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថស្រុក អន្លង់វែង លោកឃាង ផន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ ថា ករណីអគ្គិភ័យ ខាង លើនេះ បានបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ ដោយ ផ្ដើមមូលហេតុគឺបណ្ដាល មកពីទុស្សេខ្សែ ភ្លើងចេញពីផ្ទះស្ដ្រីម្នាក់ឈ្មោះស៊ុន ជា ។

លោកឃាង ផន បានបន្ដថា ក្នុងគ្រោះ អគ្គិភ័យនេះ ភ្លើងបានឆេះបំផ្លាញផ្ទះប្រជា ពលរដ្ឋ ចំនួន១៩ខ្នង ដែលមានទីតាំងនៅក្នុង ផ្សារ ក្នុងនោះ ផ្ទះល្វែងចំនួន៩ល្វែង ដែល មានទំហំ ៤គុណ២១ ម៉ែត្រ ក្រៅពីនោះ ទ្រព្យសម្បត្ដិនិងតូបអាជីវករមួយចំនួនទៀត ត្រូវបានឆេះបំផ្លាញ ។

យ៉ាងណាក៏ដោយ មេបញ្ជាការអាវុធហត្ថ ស្ដីទីរូបនេះ មិនទាន់អាចបញ្ជាក់ពីទំហំនៃ ការខូចខាតជា រួម ដែលបណ្ដាលមកពីករណី អគ្គីភ័យខាង លើនេះឡើយ ប៉ុន្ដែបើតាមប្រជា ពលរដ្ឋនិងអាជីវករ បានអះអាងថា ទឹកប្រាក់ រាប់ម៉ឺនដុល្លារ ត្រូវបាត់បង់ដោយសារតែ អំណាចអគ្គិភ័យមួយនេះ ។

លោកឃាង ផន បានបញ្ជាក់ថា ក្រោយ ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងក្រុម អាជីវកររួចមក កម្លាំងអាវុធហត្ថ កម្លាំង នគរបាល កម្លាំង នយោធា ព្រមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើននាក់ បានជួយអន្ដរា គមន៍បាញ់ពន្លត់ អមដោយរថយន្ដពន្លត់អគ្គិ ភ័យ ចំនួន៣គ្រឿង ក្នុងនោះ ពីរគ្រឿងជា របស់ស្នងការដ្ឋាននគរបាលខេត្ដ និងមួយ គ្រឿងទៀតជារបស់ក្រុមហ៊ុនឯកជន ប៉ុន្ដែ បានដឹកជាច្រើនជើង ដើម្បីបាញ់ពន្លត់ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែង កើតហេតុ បាននិយាយថា ក្រោយពីមាន ករណីទុស្សេខ្សែភ្លើងចេញពីផ្ទះស្ដ្រីម្នាក់ឈ្មោះ ស៊ុន ជា អណ្ដាត ភ្លើងបានចាប់ផ្ដើមឆាបឆេះ កាន់តែ ខ្លាំងមិនអាចពន្លត់ទាន់ពេលវេលា ជាហេតុ ធ្វើឱ្យមានការរីករាលដាលយ៉ាងលឿន ទៅ កាន់ផ្ទះនិងតូបលក់ ដូររបស់អាជីវករនិង ប្រជាពលរដ្ឋផ្សេងទៀត ហើយភ្លើងកាន់ធំ ឡើងៗ រហូតសុំអន្ដរាគមន៍ភ្លាមៗពីសំណាក់ កម្លាំង សមត្ថកិច្ចនិងអាជ្ញាធរ ។

ប្រជាពលរដ្ឋ បានបន្ដទៀតថា នៅពេល កើតហេតុនោះ ម្នាក់ៗដែលមានសភាពភ័យ ស្លន់ស្លោរ ស្ទើរភ្លេចមុខភ្លេចក្រោយ ហើយ គិតតែនាំគ្នាខំជញ្ជូន ឥវ៉ាន់និងទំនិញរបស់ខ្លួន ចេញពីក្នុងផ្ទះ ប៉ុន្ដែទ្រព្យសម្បត្ដិជាច្រើន ផ្សេងទៀត ត្រូវរងនូវការឆាបឆេះ បំផ្លាញ ទាំងស្រុងតែម្ដង ។

សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន សូមអំពាវ នាវដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យ នៅតាម ផ្ទះសំបែងរៀងៗខ្លួន ដើម្បីចៀសវាងគ្រោះ កំណាចបែបនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល