ថ្មីៗនេះ របាយការណ៍មួយ ដែលចេញដោយអង្គការយូនីសេហ្វ និងសហព័ន្ធដើម្បីសុវត្ថិភាពកុមារ
បានរកឃើញថា ការស្លាប់ដោយសារការលង់ទឹកគឺមានចំនួនច្រើនជាងការស្លាប់ដោយសារ ជំងឺ
កញ្ជ្រិល, ជំងឺគ្រុនស្វិតដៃជើង, ជំងឺក្អកមាន់, ជំងឺតេតាណូស, ជំងឺខាន់ស្លាក់, និងជំងឺរបេងទាំងអស់
រួមគ្នាទៅទៀត។

របាយការណ៍ថ្មីមួយ បានរកឃើញថា ការលង់ទឹកបានក្លាយជាមូលហេតុចម្បងគេដែលបណ្តាលឲ្យ
កុមារស្លាប់ នៅតាមផ្នែកខ្លះនៃតំបន់អាស៊ី។ ក្នុង របាយការណ៍នោះ ឲ្យដឹងទៀតថា មានកុមារម្នាក់ក្នុង
ចំណោមកុមារ ៤នាក់ស្លាប់ដោយសារការលង់ទឹកនៅក្នុងប្រទេសកម្ពុជា, បង់ក្លាដេស, វៀតណាម, ថៃ
និងខេត្តចំនួនពីរក្នុងប្រទេសចិន។

ប្រភព៖ rdiaus
ដោយ៖ ណាវី