នេះគឺជាការបង្កើតនូវ សកម្មភាព វិនិយោគថ្មីមួយទៀតសំរាប់វិនិយោគិនបន្ថែមពីលើការ
វិនិយោគដែលមានស្រាប់ មួយចំនួន ដូចជា ប្រព័ន្ធធនាគារ, ការវិនិយោគទៅលើមាស,
អចលនះទ្រព្យ។ល។ ទោះបីជាយ៉ាងណាក៏ដោយ, តើត្រូវរៀបចំបែបណាដើម្បីចូលរួមក្នុង
ទីផ្សារមូលបត្រកម្ពុជា និង មិនបាត់បង់ឪកាសនេះ?

ជាដំបូង,ដើម្បីចូលរួមក្នុងទីផ្សារមូលបត្រកម្ពុជា វិនិយោគិនគូរបំពេញនូវលក្ខខ័ណ្ឌខាងក្រោម៖

1) លេខអត្តសញ្ញាណវិនិយោគិនដែលទទួលបានពីគណកម្មការមូលបត្រកម្ពុជា(គមក)

2) លេខគណនីជួញដូរដែលចេញដោយក្រុមហ៊ុនមូលបត្រ

3) គណនីធនាគារ (ប្រសិនបើមាន) ដែលបើកនៅធនាគារពាណិជ្ជ

វិធីសាស្រ្តក្នុងការស្នើសុំលេខអត្តសញ្ញាណវិនិយោគិន

យោងទៅតាមបទបញ្ញតិបច្ចុប្បន្ន, គ.ម.ក. គីជាស្ថាប័នដែលគ្រប់គ្រងទៅលើពត៌មាន, ការផ្តល់
អាជ្ញាប័ណ្ណនិងគ្រប់គ្រងលេខអត្តសញ្ញាណវិនិយោគិនទាំងវិនិយោគិនក្នុង និងក្រៅ ស្រុក។ ដើម្បី
ទទួលបានលេខអត្តសញ្ញាណវិនិយោគិន (វិនិយោគិនម្នាក់អាចមានលេខ អត្តសញ្ញាណវិនិយោគិន
តែមួយប៉ុណ្ណោះ) វិនិយោគិន អាចជ្រើសរើសវិធីសាស្រ្តមួយក្នុងចំណោម វិធីសាស្រ្តពីរខាងក្រោម៖

1) ស្នើសុំដោយផ្ទាល់ទៅគ.ម.ក.

2) ស្នើសុំតាមរយៈក្រុមហ៊ុនមូលបត្រ

ក្នុងអំឡុងពេល ២ទៅ៥ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីដាក់ពាក្យស្នើសុំទៅគ.ម.ក. វិនិយោគិន នឹងទទួល
បាននូវលេខអត្តសញ្ញាណវិនិយោគិន។នៅកម្ពុជាបច្ចុប្បន្ន ក្រុមហ៊ុនមូលបត្រភាគ ច្រើន បានជួយ
អតិថិជនរបស់ពួកគេក្នុងការស្នើសុំលេខអត្តសញ្ញាណវិនិយោគិន។បន្ថែមពីនេះ ក្រុមហ៊ុនមូលបត្រ
អាចជួយអតិថិជនក្នុងការរៀបចំ និងផ្លាស់ប្តូរពត៌មានរបស់វិនិយោគិនក្នុង ករណីមាន ការស្នើសុំពី
វិនិយោគិន។

ម្យ៉ាងវិញទៀត ការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមរយៈក្រុមហ៊ុនមូលបត្រ អាចកាត់បន្ថយ
ពេលវេលានិងចំណាយរបស់វិនិយោគិន។

វិធីសាស្រ្តក្នុងការបើកគណនីជូញដូរ
បន្ទាប់ពីទទួលបានលេខអត្តសញ្ញាណវិនិយោគិន, វិនិយោគិនអាចស្នើសុំបើកគណនី ជួញដូរនិង
ប្រើប្រាស់សេវាកម្មស្របតាមបញ្ញតិ្ដនៃច្បាប់និងក្រុមហ៊ុនមូលបត្រ។ ទន្ទឹមនឹងនេះ,ក្រុមហ៊ុនមូលបត្រ
នឹងធ្វើរបាយការណ៍ស្តីពីពត៌មានវិនិយោគិនទៅផ.ម.ក ហើយប្រព័ន្ធ គ្រប់គ្រង របស់ ផ.ម.ក នឹង
ផ្តល់នូវ លេខគណនីជួញដូរ (Trading Account) ជូនអតិថិជន។

យោងតាមបទបញ្ញតិបច្ចុប្បន្ន, វិនិយោគិនម្នាក់អាចមានគណនីមួយនៅក្រុមហ៊ុនមូលបត្រ មួយ។
មានន័យថាវិនិយោគិនអាចមានគណនីជួញដូររហូតដល់១៣ដោយហេតុថាក្រុមហ៊ុន ដែលមាន
អាជ្ញាបណ្ណជាក្រុមហ៊ុនឈ្មួញជើងសារមានចំនួន១៣ ក្នុងចំណោម១៦ ក្រុមហ៊ុន។

លក្ខណះសំខាន់គួរសម្រេចចិត្តជ្រើសរើសក្រុមហ៊ុនមូលបត្រ

មានមូលហេតុជាច្រើន សម្រាប់វិនិយោគិនក្នុងសម្រេចចិត្តបើកគណនីជួញដូរនៅ ក្រុមហ៊ុនមូលបត្រ
ដែលគួរបើក។ នៅក្នុងប្រទេសកម្ពុជាជំរើសច្រើននៃក្រុមហ៊ុនមូលបត្រនឹង នាំឲ្យមានភាពបត់បែន
បន្ថែមទៀតចំពោះវិនិយោគិន ប៉ុន្តែជំរើសដ៏ត្រឹមត្រូវគឺមានសារៈសំខាន់ ពីព្រោះវាប៉ះពាល់ដោយផ្ទាល់
ដល់ភាពផលប្រយោជន៍ ក៏ដូចជាប្រាក់ចំណេញពីសកម្មភាព វិនិយោគ។

ផ្អែកតាមអ្នកជំនាញវិនិយោគ លក្ខណះសំខាន់គួរសម្រេចចិត្តជ្រើសរើសរួមមាន៖

1) ក្រុមហ៊ុនមូលបត្រដែលមានដំណើរការស្របច្បាប់ និងមានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រ
កម្ពុជាដែលមានសេវាឈ្មួញជើងសាមូលបត្រ

2) ក្រុមហ៊ុនមូលបត្រធំ មានបទពិសោធន៍ នឹង កេរិ៍្តឈ្មោះ

3) ធនធានមនុស្សមានចំណេះដឹងខ្ពស់ និងបទពិសោធន៍យូរឆ្នាំ

4) គុណភាពសេវាកម្មល្អ ឆ្លើយតបនឹងតម្រូវការវិនិយោគិន

5) តម្លៃសេវាសមរម្យ និងមានគុណភាព

ក្រៅពីកត្តាសំខាន់ទាំងនេះ វាអាស្រ័យស្ថានភាពជាក់ស្តែងរបស់វិនិយោគិនផ្ទាល់។ រាល់វិនិយោគិន
មានតំរូវការដែលខ្លួនចង់បាន រួមជា៖

1) ក្រុមហ៊ុនមូលបត្រ មានសេវាច្រើនមកពីប្រព័ន្ធព័ត៍មានវិទ្យាទំនើបដែលនឹងផ្តល់ នូវអត្ថប្រយោជន៍
យ៉ាងច្រើនដល់អតិថិជន។តួយ៉ាងដូចនៅក្នុងទីផ្សារមូលបត្រកម្ពុជាសព្វថ្ងៃ ដែលមានតំរូវការខ្ពស់ដូច
នេះសេវាកម្ម ទាំងនេះ នឹងផ្តល់ឪកាសជូនវិនិយោគិនដើម្បីវិនិយោគលើមូលបត្រកម្មសិទ្ធនេះ។

2) ក្រុមហ៊ុនមូលបត្រដែលមានការជួយជ្រុំជ្រេញពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុធំៗ

3) បុគ្គលិកមានភាពស្និតស្នាល រួសរាយរាក់ទាក់ និង ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ

4) ការិយាល័យកណ្តាល សាខារបស់ក្រុមហ៊ុនដែលជិតកន្លែងធ្វើការឬគេហដ្ឋានរបស់ លោកអ្នក។
ជាពិសេសគឺសេវាកម្មជួញដូរតាមប្រព័ន្ធអេឡិចត្រូនិច (Trading Online Service) ដែលនឹងផ្តល់ភាព
ងាយស្រួលបន្ថែមទៀតជូនវិនិយោគិន។

ជារួម ការជ្រើសរើសក្រុមហ៊ុនមូលបត្រធំៗ មានកេរិ៍្តឈ្មោះនឹងសមត្ថភាពខាងហិរញ្ញវត្ថុដើម្បីជួយ
វិនិយោគិនគឺ សុទ្ធតែមានប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ យកចិត្តទុកដាក់ទៅលើអតិថិជន ហើយសុវត្តិភាព
ប្រាក់បញ្ញើសំរាប់ជួញដូរនិងមូលបត្រ របស់អតិថិជនគឺជាចំនុចសំខាន់បំផុត។

អត្ថន័យរបស់គណនីធនាគារចំពោះប្រតិបត្តិការមូលបត្រ
បច្ចុប្បន្ន គណៈកម្មការមូលបត្រមិនបានតម្រូវឲ្យវិនិយោគិនត្រូវបើកគណនីធនាគារ នៅធនាគារ
ទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (CSA)។ ស្របតាមយន្តការនៃការគ្រប់គ្រង សាច់ប្រាក់
របស់អតិថិជនទោះបីជាត្រូវបានផ្តាច់ចេញ ពីគណនីរបស់ក្រុមហ៊ុនមូលបត្រ ក៏ដោយ ប៉ុន្តែនៅតែ
ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមូលបត្រ។ អាចនិយាយបានថា ប្រាក់បញ្ញើរនៅក្រុមហ៊ុន
មូលបត្រមិនមានការធានា និងគ្រប់គ្រងពីធនាគារជាតិនៃកម្ពុជា (NBC)។

ចំពោះបទពិសោធន៍នៅវៀតណាម និងប្រទេសមួយចំនួនទៀត CVS បានឲ្យដឹងថា ការបើក
គណនីធនាគារដើម្បីជួញដូរមូលបត្រនឹងនាំមកនូវភាពងាយស្រួលជាច្រើនដល់ វិនិយោគិន
ក្នុងនោះរួមមានចំនុចមួយចំនួនដូចខាងក្រោម៖

- ងាយស្រួលក្នុងការផ្ទេរ ឬទទួលប្រាក់ក្នុងដំណាក់កាល IPO (រួមបញ្ជូលទាំងការផ្ទរប្រាក់ ត្រឡប់
ទៅវិញនៅពេលដែលមិនជោគជ័យក្នុងការទិញមូលបត្រកម្មសិទ្ធ) និង ការលក់ មូលបត្រជាដើម

- ងាយស្រួលក្នុងការបង្វែរទិសដៅវិនិយោគ (វិនិយោគទៅលើមូលបត្រ, តម្កល់ប្រាក់)

- អាចដាក់ ដក និងផ្ទេរលុយតាមរយៈការដាក់បញ្ជាទៅធនាគារ

- ធានានូវសុវត្តិភាពសាច់ប្រាក់ ខណៈពេលដែលមិនមានការជូញដូរ

- ទទួលបានការប្រាក់ពីធនាគារ

- អាចជួញដូរតាម ប្រព័ន្ធអ៊ីនធឺណេត ជំនួសអោយការមកកនែ្លងជួញដូរដោយផ្ទាល់ តាមរយៈ
សេវាកម្ម Internet Banking
ដូច្នេះ បើទោះបីជាមិនមានការតម្រូវបើកគណនីធនាគារ ប៉ុន្តែវិនិយោគិនគួរតែបើក គណនីធនាគារ (អនុសាស្រ្ត របស់CVS) ។

ប្រភព៖ CVS