ក្នុងរឿង ហូលីវូដជាច្រើន មានតួសំដែង និងសាច់រឿង ស្រដៀងគ្នា តែយើងមិនអាច និយាយថារឿង នោះជារឿង ដែលចំលងគ្នា ពីរឿងមួយ ទៀតឡើយ ។ ជាក់ស្តែង ថ្មីៗនេះ រឿងហូលីវូដ ថ្មីមួយដែល ត្រៀមនឹង ចាក់បញ្ចាំង ក្នុងពេល ខាងមុខនេះ គឺ Divergent ត្រូវបានគេ ចោទថា ចំលងសាច់រឿង ពី The Hunger Games ធ្វើអោយ អ្នកគាំទ្រ ខឹងសម្បារ យ៉ាងខ្លាំង ។

រឿងថ្មីក្នុងឆ្នាំ ២០១៤ Divergent គឺជារឿងមួយ ដែលថតឡើង ដោយយក សាច់រឿង ពីសៀវភៅ រឿង ប្រលោមលោក បែបយុវវ័យ ដូចរឿង Hunger Games ដូចគ្នា ។ គេនាំគ្នា ចោទថារឿង Divergent បាន សរសេរ សាច់រឿងលំនាំ តាមរឿង The Hunger Games ដែលធ្វើអោយ អ្នកគាំទ្រ Divergent ចេញមុខ មកបកស្រាយ ។ អ្នកគាំទ្រ Divergent បាននិយាយថា " បើទោះបីជា Divergent ជារឿងបែប យុវវ័យ ហើយមាន តួស្រី (Tris) ដែលស្រដៀងនិង Katnis របស់ The Hunger Games ថែមទាំង ការប្រឆាំង នូវរបប ផ្តាច់ការ និងការពារគ្រួសារ និងមនុស្សដែល ខ្លួនស្រឡាញ់ ដូចក្នុង The Hunger Games ក៏ដោយ ក៏យើងមិនអាច និយាយថា រឿងនេះចំលង ពី The Hunger Games បានដែរ ព្រោះរឿងប្រភេទនេះ តួប្រភេទនេះ មានច្រើនណាស់ ។

ទស្សនិកជន បានលើក ឧទាហរណ៍ អំពី Batman និង Spiderman ដែលសុទ្ធសឹងតែ ជាមនុស្សធម្មតា ហើយស្លៀកពាក់ បិទបាំង អត្តសញ្ញាណខ្លួន ដើម្បីជួយ មនុស្សដូចគ្នា តែយើងក៏ មិនអាចនិយាយថា Spiderman ចំលងពី Batman បានដែរ ។ យើងនៅមិន ទាន់ដឹងថា សាច់រឿង Divergent ស្រដៀងទៅ និង The Hunger Games យ៉ាងណា នោះទេ ដែលយើង និងរង់ចាំ ទស្សនានៅ ខែឧសភា ខាងមុខ នេះឯង ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14