ជាមួយការរចនាម៉ូដ ស្រោបពេញមួយតួខ្លួនដោយសំបក Polycarbonate ដ៏រឹងមាំ ស្មាត
ហ្វូនប្រើ Windows Phone 8 ស៊េរីខ្ពស់បំផុតរបស់ Nokia បានបង្ហាញពីភាពធន់ រឹងមាំ
ក្នុងការទម្លាក់នៅកំរិតកំពស់ផ្សេងៗគ្នា។

Nokia Lumia 920 ត្រូវបានធ្វើពិសោធដោយការទម្លាក់បីដង នៅកំរិតកំពស់ផ្សេងៗគ្នា។ កំពស់ដែល
ទាបបំផុត គឺចាប់ពីត្រឹមហោរប៉ៅខោ បន្ទាប់មកដំឡើងមកដល់ត្រឹមដើមទ្រូង និងចុងក្រោយគឺទម្លាក់
ចុះពីត្រឹមត្រចៀកទៅ។ ជាក់ស្តែង តាមរយះការពិសោធន៍នេះយើងឃើញថា Windows Phone របស់
Nokia ត្រូវបានបែក និងរបកថ្នាំបន្តិចបន្តួចនៅជ្រុងគែមៗស្មាតហ្វូន ឯកន្លែងផ្សេងៗទៀតដូចជាអេក្រង់
ទំហំ 4,5 inch មិនមានអ្វីប៉ះពាល់ រឺខូចខាតនោះឡើយ។

<object width="500" height="400" data="http://www.youtube.com/v/jH4xYN9I5Kw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/jH4xYN9I5Kw&rel=1" /></object>

Lumia 920 គឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនពីរគ្រឿងប្រើ Windows Phone 8 ដែលនឹងត្រូវ
បាន Nokia ដាក់លក់នៅលើទីផ្សារនៅចុងខែវិច្ឆិកា ខាងមុខនេះ៕

ដោយ៖ សិលា
ប្រភព៖ VE