តារាចម្រៀងប្រុស ពូកែខាងរាំរែកតាម តារាចម្រៀង ប៉ុបពិភពលោក ម៉ៃឃើលជែកសុន លោក
ជុំ លីណូ ហាក់កំពុងតែ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ខ្លាំងឡើងៗ ខណៈបានក្លាយជា តារាសម្ដែង
ក្នុងខ្សែ ភាពយន្តរបស់ ផលិតកម្មសាន់ដេ ជាបន្តបន្ទាប់ ។ ក្នុងឱកាសនៃ ការបង្ហាញវត្តមាន ក្នុង
ថ្ងៃសន្និសីទ ស្ដីពីការ ប្រកាសបញ្ចាំង ខ្សែភាពយន្តរឿង "ព្រាយក្បាល៨" លោក ជុំ លីណូ បាន
តុបតែងខ្លួន យ៉ាងស្រស់សង្ហា ប្រៀបបាននឹង តារាចម្រៀងកូរ៉េ ដែលស្លៀកពាក់ យ៉ាងសមសួន
ពេលមានកម្មវិធីធំៗណាមួយ។

ពេលនោះ ជុំ លីណូ បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររបស់លោក រួមនឹងតារាចម្រៀងដទៃ
ទៀត ភ្ញាក់ផ្អើលមិនតិចទេ ដោយសារលោក បានលេងស្ទីល ក្នុងការនិយាយស្ដី បែបបញ្ចូល
សំឡេង ក្នុងខ្សែភាពយន្តចិន នាំឲ្យទស្សនិកជនជាច្រើននាក់ បង្វែការចាប់អារម្មណ៍ ទៅលើ
លោកជាខ្លាំង ។ ជុំ លីណូ កន្លងមកគេ ធ្លាប់ភ្ញាក់ផ្អើល ម្ដងរួចមកហើយ តាមរយៈការបង្ហាញ
ក្បាច់រាំរបស់លោកតាម ស្ថានីយទូរទស្សន៍ មួយចំនួន លោករាំ បានល្អដូចស្ទើរ តែទាំងស្រុង
ទៅនឹង តារាចម្រៀងល្បី របស់ពិភពលោក លោក ម៉ៃឃើលជែកសុន ។

ថ្លៃងទៅកាន់ ទស្សនិកជន ក្នុងឱកាសនោះ ជុំ លីណូ បាននិយាយថា ក្នុងខ្សែភាពយន្តនេះ
លោកបានចំណាយ កំលាំងកាយចិត្តជាច្រើន ដើម្បីឲ្យខ្សែភាពយន្តនេះ បានល្អអ្វីដេលសំខាន់
លោកបានលេង ជាតួក្បាលខូច ស័ក្ដិសមទៅនឹង ចរិករបស់លោក ក្នុងភាពយន្តនេះ ។ មិនត្រឹម
តែប៉ុណ្ណោះ ជុំ លីណូ ថែមទាំងនិយាយ ជាស្ទីលរបស់តារាសម្ដែង បែបកំប្លែងដ៏ល្បីល្បាញរបស់
ចិន លោក ទិនហ្វី នាំឲ្យទស្សនិកជន ផ្ទុះសំណើច និងនាំគ្នាទះដៃប្រាវតែម្ដង ព្រោះមើលទៅ
លោក និយាយ និងសម្ដែងសមខ្លាំងណាស់ ប្រៀបដូចជាតារាកំប្លែង ពិតៗតែម្ដង ។

ដោយសារ ជុំ លីណូ ហាក់មានទេពកោសល្យខ្ពស់ ពិធីករ លោក មូល សុវណ្ណគិរី បានសួរសំ
ណួរ ទៅកាន់លោកថា ចង់ក្លាយជាតារាកំប្លែងទៀតទេ ? លោកឆ្លើយថា "អត់ទេ គ្រាន់តែជា
ការនិយាយ លេងសើចប៉ុណ្ណោះ ព្រោះមិនអាចឈានដល់ កំពូលដូចតារា កំប្លែងរៀមច្បង
ទេ..." ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល