ភ្នំពេញៈ បន្ទាប់ពីមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងថា តារាចម្រៀងស្រីរូប ស្រស់ថ្គាមខ្លា អ្នកនាង ពេជ្រ សោភា បានចូលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ដោយសារតែ បញ្ហាជំងឺធ្ងន់ធ្ងរ កាលពីថ្ងៃទី១៥ខែកុម្ភៈ កន្លងទៅធ្វើឲ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំង ។ នៅថ្ងៃនេះ តារាចម្រៀង ពេជ្រ សោភា បានចេញមុខទទួលស្គាល់ថា នាងពិតជាមានជំងឺប្រចាំកាយ និងកំពុងតែត្រៀម រៀបចំឯកសារចេញ ទៅព្យាបាលនៅក្រៅប្រទេស ក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន ។

ជួបសម្ភាសន៍តាមទូរស័ព្ទ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ តារាស្រីដែលទើបតែរៀបការរួច បានប្រមាណជាង ១០ថ្ងៃ អ្នកនាង ពេជ្រ សោភា បានប្រាប់ឲ្យដឹងថា កាលពីព្រឹក ថ្ងៃអាទិត្យនាង បានដួល សន្លប់បាត់ស្មារតី នៅខេត្តព្រះសីហនុ ខណៈដែលនាង និងក្រុមគ្រួសារ បានធ្វើដំណើរកម្សាន្ត ហើយដោយសារតែ អាកាសធាតុក្តៅ សុខភាពនាង ខ្សោយ។ ម្យ៉ាងទៀតនាងមានការ ហត់នឿយផង ក៏ធ្វើឲ្យមានបញ្ហាបែបនេះ តែម្តងទៅ ។

តារាចម្រៀងរូបស្រស់ ដែលមានភាពក្រមិចក្រមើម ពេជ្រ សោភា បានប្រាប់ទៀតថា “សម្រាប់ពេលនេះខ្ញុំ បានចេញពីមន្ទីរពេទ្យហើយ ដោយសុខភាព ហាក់បានធូរស្រាលជាងមុន ។ ខ្ញុំមានជំងឺឈាមស ស៊ីឈាមក្រហម ខ្សោយបេះដូង ហើយខាងគ្រូពេទ្យប្រាប់ខ្ញុំ ថាសរសៃបេះដូងតូចៗ របស់ខ្ញុំវាខ្សោយទៀត គឺត្រូវចាំបាច់ព្យាបាល ឲ្យកាន់តែឆាប់ ហើយនៅក្នុងនោះ ពេទ្យប្រាប់ទៀតថា បើសិនជាឈាមក្រហមខ្ញុំធ្លាក់ចុះ នៅសល់៤-៣ គឺអាចធ្វើឲ្យ គាំងបេះដូងផងដែរ…” ។

តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ហេតុដូច្នេះ នៅក្នុងពេលឆាប់ៗនេះ នាងត្រូវតែប្រញាប់ទៅ ចាក់បណ្តុះគ្រាប់ឈាមឲ្យលឿន ។ បើតាមគម្រោងនាង អាចចេញទៅប្រទេសអាមេរិក ឬក៏ប្រទេសថៃ តាមពេលវេលា និងសុខភាពជាក់ស្តែង ។ “តាមពិតទៅ ខ្ញុំមានជំងឺប្រចាំកាយនេះ ប្រមាណជាង១០ឆ្នាំមកហើយ គ្រាន់តែកន្លងមក ខ្ញុំមិនដែល បានបង្ហាញជា សាធារណៈ ទើបតែពេលនេះ ប្អូនខ្ញុំគេយកទៅបង្ហោះ ….” ។ ពេជ្រ សោភា បន្ថែម ។

នៅក្នុងនោះដែរ តារាចម្រៀង ពេជ្រ សោភា បានប្រាប់ឲ្យដឹងបន្តទៀតថា “ពេលនេះស្វាមីខ្ញុំកំ ពុងតែរៀបចំ ឯកសាររត់ការឲ្យខ្ញុំ ទៅព្យាបាលនៅអាមេរិក ហើយគាត់ក៏ កំពុងតែស្វែងរកពេទ្យ ដែលល្អដើម្បីព្យាបាលផងដែរ បើសិនរត់ការជោគជ័យ ប្រហែល២-៣ខែ ខ្ញុំបានចេញទៅ ព្យាបាលហើយ ។ សម្រាប់ស្ថានភាព ជំងឺរបស់ខ្ញុំ ស្វាមីខ្ញុំគាត់ដឹងទាំងអស់ ព្រោះថា ខ្ញុំបានប្រាប់គាត់តាំងពី មុនរៀបការ ខ្ញុំថាខ្ញុំឈឺច្រើនណាស់ ប៉ុន្តែគាត់ក៏ សុខចិត្តរៀបការ ជាមួយខ្ញុំ ហើយគាត់ក៏មានគម្រោង យកខ្ញុំទៅព្យាបាលផងដែរ ” ៕

- អាន ៖ ពេជ្រ សោភា ធ្លាក់ខ្លួន ឈឺធ្ងន់ ចូលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល