ក្រុមអ្នកជំនាញជាច្រើន កាន់តែមានការព្រួយបារម្ភថា មេរោគ Ebola អាចនឹងឆ្លងតាមរយៈចំហាយទឹកមាត់ដែលអណ្ដែតនៅក្នុងបរិយាកាស។ ប្រការនេះ អាចនឹងបញ្ជាក់បាននូវការកើន
ឡើងដែលមិនធ្លាប់មាន នៃករណីឆ្លង Ebola ក្នុងឆ្នាំ ២០១៤។

អគ្គនាយកនៃមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជម្ងឺឆ្លងរបស់អាមេរិក (CDC) លោក Tom
Frieden បានទទួលស្គាល់ថា មេរោគ Ebola អាចឆ្លងមកមនុស្ស តាមរយៈការអណ្ដែតខ្លួន នៅ
ក្នុងបរិយាកាស។ បណ្ឌិត Michael Osterholm អគ្គនាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវអំពីជម្ងឺឆ្លង
មកពីសកលវិទ្យាល័យ Minnesota អាមេរិក ក៏យល់ឃើញដូចខាងលើ។ លោក ថ្លែងថា ៖ “នេះ
គឺជាការព្រួយបារម្ភជាងគេបំផុត ក្នុងរយៈពេល ៤០ឆ្នាំ ដែលខ្ញុំបានធ្វើការក្នុងវិស័យសុខាភិ
បាល។ ក្នុងអាជីពនេះ ខ្ញុំមិននឹកស្មានដល់ថា Ebola ដែលឆ្លងតាមរយៈផ្លូវដង្ហើម មានសមត្ថភាព
បំផ្លាញពិភពលោកបែបនេះ ពោលគឺវាខ្លាំងជាង HIV ទៅទៀត”។

កាលពីប្រហែលជា ២ខែមុន CDC បានវាយតម្លៃថា មេរោគ Ebola មានសមត្ថភាពឆ្លងទៅកាន់
មនុស្សផ្សេង ដែលស្ថិតក្នុងចម្ងាយ ០,៩ម៉ែត្រ ឬស្ថិតនៅក្នុងបន្ទប់តែមួយ។

ប៉ុន្ដែ ក្នុងកិច្ចសម្ភាសមួយ ជាមួយ BBC កាលពី ២ឆ្នាំមុន បណ្ឌិត Gary Kobinger មកពីមន្ទីរ
ពិសោធអំពីវីរូសជាតិ នៃប្រទេសកាណាដា ជឿថា Ebola បានរាលដាល តាមរយៈចំហាយទឹក
ប្រភេទគ្រាប់ធំៗ ដែលមាននៅក្នុងបរិយាកាស ប៉ុន្ដែ វាមិនអាចមានជីវិតយូរបាន ដូច្នេះ វាក៏មិន
អាចបំលាសទីទៅឆ្ងាយ។

យ៉ាងនេះក្ដី បណ្ដាគ្រាប់ទឹកដែលមានផ្ទុក Ebola អាចនឹងត្រូវបានមនុស្សដកដង្ហើមចូលទៅក្នុង
សួត ហើយចាប់ផ្ដើមឆ្លងរាលដាល។ ក្រុមអ្នកវិទ្យាសាស្ដ្រ រកបានភ័ស្ដុតាងបង្ហាញអំពីការឆ្លង
ដ៏គ្រោះថ្នាក់ ទៅតាមវិធីខាងលើនេះ ដោយបានធ្វើការពិសោធទៅលើស្វា។

ការក្អករបស់អ្នកជម្ងឺ Ebola ធ្វើឱ្យមេរោគនេះ ហោះអណ្ដែតក្នុងបរិយាកាស ហើយអ្នកនៅក្បែរ
ដែលមិនបានពាក់ម៉ាសត្រឹមត្រូវ ក៏អាចនឹងឆ្លងមេរោគនេះ

វីរូស Ebola ដែលកំពុងរាតត្បាតនៅអាហ្វ្រិកខាងលិច មិនមែនជា Ebola Azire នោះទេ ប៉ុន្ដែ វា
ជាមេរោគប្រភេទថ្មី។ CDC ឱ្យដឹងថា អំពីតំណពូជ គឺ Ebola ថ្មីនេះ ដូចទៅនឹងជម្ងឺ Ebola Zaire
ប្រហែល ៩៧%។ នេះគឺជាមូលហេតុមួយដែលនាំឱ្យបណ្ឌិត Gil Mobley ជំនាញខាងរោគឆ្លង
នៅអាមេរិក អះអាងថា CDC កំពុងតែ លាក់បាំងនូវកម្រិតគ្រោះថ្នាក់របស់ Ebola ចំពោះប្រជា
ជនអាមេរិក។

ក៏ប៉ុន្ដែ នៅក្នុងខ្សែភាពយន្ដឯកសារមួយ បានបង្ហើបឱ្យថា CDC កំពុងតែព្រួយបារម្ភអំពីសមត្ថ
ភាពនៃការឆ្លងរាលដាលរបស់ Ebola តាមរយៈខ្យល់អាកាស។ ក្រុមបុគ្គលិកអាកាសចរណ៍
ត្រូវបានស្នើឱ្យផ្គល់របាំងមុខវិជ្ជសាស្ដ្រ (ម៉ាស) ទៅឱ្យបណ្ដាជនដែលត្រូវគេសង្ស័យថា មាន
ផ្ទុកមេរោគ Ebola ដើម្បីកាត់បន្ថយបរិមាណនៃគ្រាប់ទឹកមាត់ ហោះទៅក្នុងបរិយាកាស ដែល
ចេញពីការនិយាយ ក្អក ឬកណ្ដាស់។

អ្នកជំនាញការជាច្រើនផ្សេងទៀត ក៏កំពុងតែសង្ស័យអំពីសមត្ថភាពនៃការឆ្លងរបស់ជម្ងឺនេះ
ហើយលើកឡើងថា “គិលានុបដ្ឋាយិកាជនជាតិអេស្ប៉ាញ ក្លាយជាមនុស្សដំបូងលើពិភពលោក
ដែលឆ្លងជម្ងឺ Ebola នៅខាងក្រៅទ្វីបអាហ្វ្រិក ដោយវិធីណា?”។ គណកម្មការអឺរ៉ុប បានស្នើឱ្យ
អេស្ប៉ាញ បកស្រាយអំពីវិធីដែលគិលានុបដ្ឋាយិការូបនេះ ថែទាំអ្នកជម្ងឺ Ebola ប្រសិនមេរោគ
នេះ មិនឆ្លងតាមបរិយាកាស។

រយៈចម្ងាយដែលមេរោគនានា អាចឆ្លងតាមខ្យល់អាកាស

ក្រុមអ្នកជំនាញការ ក៏ចង់ដឹងអំពីបញ្ហាដែលថា អ្នកថតវីដេអូ មកពី NBC ត្រូវឆ្លងរោគនេះដោយ
របៀបណា ព្រោះថា គាត់តែងតែពាក់សម្លាក់បំពាក់ការពារខ្លួនតាំងពីក្បាលដល់ចុងជើង។ ការ
ឆ្លើយទៅនឹងសំនួរទាំងនេះ គឺជាប្រការដ៏ចាំបាច់បំផុត នៅពេលស្ថានភាពកាន់តែអាក្រក់ទៅៗ
ហើយអាមេរិក និងបណ្ដាប្រទេសក្នុងពិភពលោក ក៏មិនប្រាកដថា នឹងរួចផុតពីការផ្ទុះឡើងនៃ
ជម្ងឺ Ebola ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ metabunk/thehill