ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មានរដ្ឋ ប្រទេស អាហ្សង់ទីន Telam បានចេញ ផ្សាយ អោយដឹងថា យ៉ាងហោចណាស់ មានមនុស្ស ៧០ នាក់ បានទទួលរងរបួស ធ្ងន់ និង ស្រាល ដេកពេទ្យ បន្ទាប់ពី មាន ការវាយប្រហារ ពីសំណាក់ ត្រីស៊ីសាច់ ជាអាហារ នៅឯ មាត់សមុទ្រ មួយកន្លែង កាលពី ថ្ងៃពុធ ត្រូវជាថ្ងៃ បុណ្យ ណូអែល ជិតក្រុង Rosario ។

បន្ថែមពីលើនេះ ប្រភព ដដែល បន្តថា ហ្វូងពូជត្រី ដែលបាន បើកការ វាយប្រហារ លើកនេះ វាជាអំបូរ ទៅ នឹង ពូជត្រី ស៊ីសាច់ ជាអាហារ piranha ដូចគ្នាដែរ ។ គួរបញ្ជាក់ផងដែរថា គ្មាននរណា ម្នាក់ បានទទួល រង របួស រហូតដល់ថ្នាក់ ស្លាប់បាត់បង់ ជីវិត នោះទេ គ្រាន់តែ មានអ្នក ទទួលរងរបួសធ្ងន់ ភាគច្រើន តែប៉ុណ្ណោះ ដោយនៅក្នុងនោះ ក្មេងស្រី តូចវ័យ ៨ ឆ្នាំ បានទទួលរង របួស ដាច់កូនដៃ របស់ខ្លួន ។

លោក Ricardo Biasatti អនុលេខាធិការ នាយកដ្ឋាន ការពារធនធាន ធម្មជាតិ ( National Resource ) ប្រចាំខេត្ត Santa Fe ពណ៌នា អោយដឹងថា គ្រោះថ្នាក់លើកនេះ ត្រូវបាន ហៅថា វាគឺជារឿង មួយដ៏គួរ អោយរន្ធត់ ខណៈ វានៅដាច់ ដោយឡែក ឆ្ងាយ ពោលគឺ ស្ថិតនៅឆ្ងាយ ពីដែនទឹក ដោយនៅក្នុងនោះ ទំហំដែនទឹក គឺស្ថិតនៅ ក្នុងការពិចារណា ។ លោក Julian Aguilar ជាប្រធានក្រុម អ្នកនេសាទ ប្រចាំតំបន់ បាន អះអាង អោយដឹងថា លទ្ធភាព នៃការកើតមានឡើង នូវករណី គ្រោះថ្នាក់ មួយនេះ គឺវាទាប ជាខ្លាំង ពោលគឺ ការវាយប្រហារ មានតែម្តងម្កាល តែប៉ុណ្ណោះ។

គួររំឭកផងដែរថា តំបន់នេះ គឺជាកន្លែង ដ៏មានប្រជាប្រិយភាពមួយ សម្រាប់ប្រជាជន អាហ្សង់ទីន ចុះមក ហែលទឹកលេង ជាពិសេស នៅរដូវក្តៅ ផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN