លទ្ធផលនៃការសិក្សា បានបង្ហាញថា អាហារដូចខាងក្រោមនេះ អាចជួយឲ្យអ្នកមាន អារម្មណ៍
ស្ងប់សុខ បំបាត់នូវអារម្មណ៍ តានតឹង និងធ្វើឲ្យអារម្មណ៍ ស្រស់ស្រាយ។

អាហារដែល អ្នកគួរជ្រើសរើស បរិភោគទាំងនេះ មានដូចជាៈ

ក្រូចៈ ក្រូចជាផ្លែឈើ មួយប្រភេទ ដែលសម្បូរទៅដោយវីតាមីន C អាចជួយប្រឆាំង ជាមួយ
អារម្មណ៍ តានតឹងយ៉ាងល្អ។ គួររកក្រូចមកបរិភោគ ឲ្យបានញឹកញាប់ ដែលក្រៅពីជួយមិនឲ្យ
មានអារម្មណ៍ធុញថប់ ហើយនៅជួយឲ្យ មានអារម្មណ៍ស្រស់ស្រាយ ទៀតផង។

ទំពាំងបារាំងៈ បន្លែប្រភេទនេះ មានភាពល្បីល្បាញ ខាងសម្បូរវីតាមីន B ដែលវីតាមីនប្រភេទ
នេះ អាចជួយកាត់បន្ថយ អារម្មណ៍តានតឹងបានយ៉ាងល្អ។ ទោះបីជាយ៉ាងណាក្តី អ្នកគួរចងចាំថា
ការបរិភោគទំពាំងច្រើន នឹងធ្វើឲ្យទឹកនោម មានក្លិនឆ្អេះ ដូច្នេះអ្នកកួរតែបរិភោគ ក្នុងបរិមាណ
សមរម្យបានហើយ។

ផ្លែប័រៈ ក្រៅពីប្រភេទខ្លាញ់ ដ៏ល្អហើយ ផ្លែប័រនៅជួយឲ្យអ្នកបរិភោគ មានអារម្មណ៍ ស្រស់
ស្រាយបាន ព្រោះថា ផ្លែឈើប្រភេទនេះ សំបូរទៅដោយសារជាតិ ក្លូតាថៃអូ ដែលមានគុណ
សម្បត្តិ ក្នុងការទប់ស្កាត់ ការស្រូបទាញសារជាតិខ្លាញ់ ទៅកាន់ពោះវៀន ដែលជាប្រភេទបង្ក
ឲ្យកើតសភាពហៅថា Oxidative Damage។ ផ្លែប័រសម្បូរទៅដោយ សារជាតិហ្វូឡេត ខ្ពស់
ដូច្នេះបើបានបរិភោគផ្លែឈើ ប្រភេទនេះញឹកញាប់ និងជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល
ព្រមទាំងកាត់បន្ថយ អារម្មណ៍តានតឹងផ្សេងៗ។

ស្រ្តប៊ើរីៈ សម្បូរទៅដោយវីតាមីន C ដែលជាវីតាមីនជួយ កាត់បន្ថយអារម្មណ៍តានតឹង បាន
យ៉ាងល្អបំផុត។ ក្រុមអ្នកស្រាវជ្រាវជនជាតិអល្លឺម៉ង់ បានធ្វើ ការសាកល្បង ទៅលើមនុស្ស
ចំនួន ១២០នាក់ ហើយបានធ្វើការវ៉ាស់ស្ទង់ ពីអារម្មណ៍ឆេវឆាវ និងភាពឃោរឃៅ របស់ពួក
គេ បានបង្ហាញថា មានការថយចុះ និងមានអារម្មណ៍ ធូរស្បើយជាមុន។

សណ្តែកវ៉លណាត់ៈ សណ្តែកប្រភេទនេះ សម្បូរទៅដោយ គុណប្រយោជន៍ផ្នែកអាហារ ដែល
មានទាំងអាស៊ីដ អាល់ហ្វាឡៃឡេអ៊ីក អូមេហ្គា-៣ និង ហ្វីណូហ្វីណល។ សម្រាប់អាហារប្រភេទ
នេះ ក្រៅពីជួយឲ្យ មានអារម្មណ៍ ស្រស់ស្រាយហើយ នៅជួយកាត់បន្ថយការ ធ្វើឲ្យភាពចងចាំ
ចុះខ្សោយទៀតផង។ យោងទៅតាម ការសិក្សារបស់ស្ថាប័ន ស្រាវជ្រាវសុខភាពជាតិ សហរដ្ឋ
អាមេរិក បានរកឃើញថា អូមេហ្គា ៣ ដែលមាននៅក្នុង សណ្តែកវ៉លណាត់ អាចជួយរក្សា
កម្រិតនៃ អ័រម៉ូន ដែលធ្វើឲ្យអារម្មណ៍តានតឹង ឲ្យស្ថិតនៅក្នុងកម្រិតធម្មតា៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល