CamNews

លោក Barack Obama នឹង​មកដល់​ភ្នំពេញ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា

ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Barack Obama នឹង​មកដល់​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៩
ខែវិច្ឆិកា ឆ្នាំ​២០១២ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​អាមេរិក អាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ី​
ខាងកើត និង​កិច្ចប្រជុំ​ទាក់ទងផ្សេងទៀត​។

នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១២ ​របស់​ស្ថានទូត​អាមេរិក បានសេចក្តីប្រកាស​ព័ត៌មានអោយដឹង
ថា លោកស្រី Hillary Rodham Clinton រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់សហរដ្ឋអាមេរិក នឹង​
អមដំណើរ​លោក​ប្រធានាធិបតី មកកាន់​កិច្ចប្រជុំ​កំពូល នៅ​រាជធានី​ភ្នំពេញ​។ លោក​ប្រធានា
ធិបតី អូ​បា​ម៉ា នឹង​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​សេចក្តីប្រកាស​ព័ត៌មាន ក៏បាននិយាយថា អ្នកសារព័ត៌មាន ដែលមាន​បំណង​យក​ព័ត៌មាន​ពី​
ការមកដល់​របស់លោក​ប្រធានាធិបតី និង​ការចាកចេញ​របស់លោក​ពី​កម្ពុជា ត្រូវ​ចុះឈ្មោះ​ជា
មួយ​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ឲ្យ​បាន​មុន​ម៉ោង ២ រសៀល នៃ​ថ្ងៃ
​សៅរ៍ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១២ ដោយ​ទាក់ទង​មក​អ៊ីម៉េល ChreaV@state.gov ។

អ្នកសារព័ត៌មាន​ទាំងអស់ ដែល​ចង់​ចុះឈ្មោះ យកព័ត៌មានខាងលើ ត្រូវមាន​ប័ណ្ណ​សម្រាប់​អ្នក
សារព័ត៌មាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​។ សារ​បញ្ជាក់អំពីការអនុញ្ញាត ឬមិនអនុញ្ញាតអោយ
ចូលរួមយកព័ត៌មាននឹងត្រូវ​បាន​ផ្ញើ​នៅ​ថ្ងៃអាទិត្យ ទី​១៨ ខែវិច្ឆិកា។

ដោយ ៖ សីហា
ប្រភព ៖ CUE