០១) បំបាត់ការឈឺចាប់

ក្នុងពេលភ្លាមៗ មុនពេលឈានដល់ចំណុចកំពូល នៃការរួមភេទ កម្រិតអ័រម៉ូនរបស់អុកស៊ីតូស៊ីន (Oxytocine) មានការកើនឡើងខ្ពស់ ជាងកម្រិតធម្មតារហូតដល់ ៥ដង។ វាធ្វើអោយចេញអ័រម៉ូនមួយប្រភេទទៀត ឈ្មោះថាអង់ដូហ្វីន (Endorphins) ដែលមានតួរនាទី សម្រាប់បំបាត់ការឈឺចាប់។ ដូច្នេះប្រសិនបើ អ្នកមានអាការៈឈឺក្បាល ឈឺដោយសាររលាកសន្លាក់ ឬចង្កោមរោគសញ្ញាក្រោយពីរាំងរដូវ នោះវាហាក់បីដូចជា មានការធូរស្រាលច្រើន ក្រោយពីរួមភេទរួច ហើយអ្វីដែលត្រូវអរគុណនោះ គឺការឡើងខ្ពស់នៃអ័រម៉ូនអុកស៊ីតូស៊ីន ។

០២) បង្កើនប្រព័ន្ធភាពស៊ាំទប់ទលនឹងជំងឺ
ការរួមភេទដែលធ្វើទៅតែមួយដង ឬពីរដងក្នុងមួយសប្តាហ៍ ជួយធ្វើអោយកម្រិតនៃអង់ទីករ (IgA) ដែលមាននាទីប្រឆាំងនឹងជំងឺកើនឡើង។ ការបញ្ចេញនៃអង់ទីករនេះ ធ្វើអោយកម្រិតនៃអង់ទីករម្រាប់ការពាររាងកាយ ការពារខ្លួនរបស់យើង ទប់ទលបានទៅនឹងជំងឺផ្តាសាយ។

០៣) បន្ថយអាការស្ត្រេស
ពិតណាស់ ការរីករាយនឹងសកម្មភាពនៃការរួមភេទ អាចធ្វើអោយអារម្មណ៍ នៅក្នុងចិត្តកាន់តែរីករាយបន្ថែមទៀត។ ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា មនុស្សដែលរួមភេទកាន់តែច្រើន ធ្វើអោយពួកគេមានអារម្មណ៍ថាធូរស្រាល សប្បាយចិត្តកាន់តែច្រើន ហើយបានសិក្សាពីរបៀបគ្រប់គ្រង ភាពស្ត្រេសរបស់ខ្លួន អោយបានកាន់តែ ល្អ។ ក្នុងពេលដល់ចំណុចកំពូល នៃការរួមភេទហើយ អ័រម៉ូនអុកស៊ីតូស៊ីន ស្រាប់តែឡើងខ្ពស់ភ្លាមតែម្តង ដែលវាប្រហែលជាសញ្ញាមួយ ធ្វើអោយមានអារម្មណ៍ទំនាក់ទំនងកាន់តែខ្លាំង រវាងដៃគូរ និងបំបាត់ភាពតានតឹង។

០៤) អាយុវែង
ការដល់ចំណុចកំពូលធ្វើអោយបញ្ចេញអ័រម៉ូនម្យ៉ាងទៀត ឈ្មោះថា Dehydroepiandrosteron (DHEA) ដែលវាមាននាទីប្រឆាំងនឹងការបាក់ទឹកចិត្ត និងជួយបង្កើនកម្រិត ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ អ័រម៉ូន DHEA អាចទៅជួសជុលជាលិការដែលខូចខាត បង្កើនសតិបញ្ញា និងធ្វើអោយស្បែកមានសុខភាពល្អ។ ជាមួយគ្នានេះដែរ យោងទៅតាមការសិក្សាមួយ របស់ប្រទេសអងគ្លេស ដែលបានធ្វើទៅលើបុរស ចំនួន ១០០០នាក់ បានរកឃើញថា បុរសដែលរួមភេទយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ មានអត្រានៃការស្លាប់ តែពាក់កណ្តាលប៉ុណ្ណោះ បើយើងធ្វើការប្រៀបធៀបជាមួយ អ្នករួមភេទតិចជាងម្តងក្នុងមួយខែ។

០៥) បង្កើនចរន្តឈាម
ការរួមភេទមានអត្ថប្រយោជន៍ ក្នុងការបង្កើនចរន្តឈាម ជាពិសេសចរន្តឈាមសម្រាប់ខួរក្បាល ដោយសារតែចង្វាក់បេះដូងកើនឡើង និងការដកដង្ហើមជ្រៅៗ។ ជាមួយនឹងការស្រោចស្រពឈាមស្រស់ កោសិកានិងសរីរាង្គរបស់អ្នកត្រូវបានទទួលអុកស៊ីសែន និងអ័រម៉ូនគ្រប់គ្រាន់។ ជាមួយគ្នានេះអ្នកក៏បានបញ្ចេញកាកសំណល់ដែលធ្វើអោយឈឺក្បាល និងជំងឺផ្សេងៗចេញពីរាងកាយរបស់អ្នកដែរ។

០៦) ជួយអ្នកដេកបានស្រួល
មិនមែនគ្រាន់តែការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ក្នុងពេលដល់ចំណុចកំពូល នៃការរួមភេទ ធ្វើអោយអ្នកទាំងពីរមាន អារម្មណ៍ស្រួលតែមួយមុខនោះទេ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា វាក៏ជួយអោយអ្នកដេកលក់ស្រួលដែរ។ ការដេកគ្រប់គ្រាន់ជាប់ទាក់ទង ទៅនឹងរឿងល្អៗជាច្រើនទៀតដូចជា ការរក្សាទម្ងន់ និងសម្ពាធឈាមអោយនៅមានសុខភាពល្អ។

០៧) ពង្រឹងដល់សុខភាពបេះដូង-សរសៃឈាម
ការសិក្សាថ្មីមួយ អ្នកវិទ្យាសាស្ត្របានរកឃើញថា ការរួមភេទជាប់ពាក់ព័ន្ធនឹង ជំងឺដាច់សរសៃឈាមខួរក្បាល។ គេបានតាមដាន បុរសចំនួន ៩១៤នាក់ រយៈពេល ២០ឆ្នាំ។ អ្នកស្រាវជ្រាវក៏បានរកឃើញថា ការរួមភេទពីរដង ឬច្រើនដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយការប្រឈម នឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ទៅលើបុរសទាំងនោះ បានពាក់កណ្តាល នេះបើយើងប្រៀបធៀបជាមួយអ្នក ដែលរួមភេទតិចជាងម្តងក្នុងមួយខែ។

០៨) កាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត
ភាពមិនប្រក្រតីទាក់ទងនឹង ក្រពេញប្រូស្តាតត្រូវបានគេស្គាល់ថា បង្កឡើងដោយកាកសំណល់មិនល្អ នៅក្នុងទឹករំអិលពីក្រពេញនេះ។ ការរួមភេទជាទៀងទាត់ អាចជួយបញ្ចេញចោលនូវ កាកសំណល់ដ៏មានគ្រោះថ្នាក់ទាំងនេះបាន ហើយក៏ជួយការពារក្រពេញប្រូស្តាត ពីជំងឺមហារីកដែរ។ យោងទៅតាមអ្នកស្រាវជ្រាវ បានអោយដឹងថា ការបាញ់ទឹកកាមច្រើនដង ជាពិសេស ក្នុងចំណោមបុរសអាយុខ្ទង់ ២០ឆ្នាំ ប្រហែលជាកាត់បន្ថយការប្រឈម នឹងជំងឺ មហារីកក្រពេញប្រូស្តាត បាននៅថ្ងៃក្រោយ។ ការសិក្សាមួយផ្សេងទៀតបានរកឃើញថា ការដែលឧស្សាហ៍បាញ់ទឹកកាម បាន ២១ដងឡើងទៅក្នុងមួយខែ ត្រូវបានចាត់ទុកថា បន្ថយការប្រឈមនឹង ជំងឺមហារីកក្រពេញប្រូស្តាតលើ មនុស្សចាស់ នេះបើយើងប្រៀធៀបទៅលើមនុស្ស ដែលបាញ់ទឹកកាមតិចជាង ៤ ទៅ ៧ដង ក្នុងមួយខែ។

០៩) ជួយក្នុងការសម្រកទម្ងន់ និងអោយរាងកាយមានភាពសមសួន
ខណៈពេលដែលអ្នកមិនចង់ហាត់ប្រាណ ដោយលើកដុំដែក ដើម្បីសម្រកទំនង់នោះ ការរួមភេទជាទៀងទាត់ អាចជួយអ្នកបាន។ ការរួមភេទបាន ៣០នាទី អាចដុតកាឡូរីបានចាប់ពី ៨៥ ឡើងទៅក្នុងខ្លួនរបស់យើង។ ស្តាប់ទៅវាប្រហែលជាមិនមានអ្វី ច្រើនណាស់ណានោះទេ ប៉ុន្តែការរួមភេទ ៤២ដង ដោយម្តងៗចំនួន ៣០នាទីវិញ វានឹងអាចដុត ៣៥៧០កាឡូរី ដែលវាច្រើនគ្រប់គ្រាន់ ក្នុងការសម្រកទម្ងន់បាន ០,៤៥គីឡូក្រាមដែរ។ ការរួមភេទក៏ជួយបង្កើនអោយមាន ការផលិតអ័រម៉ូនតេសស្តូស្ទើរ៉ូន ដែលវាមានតួរនាទី ធ្វើអោយឆ្អឹង និងសាច់ដុំរឹងមាំ។

១០) ជួយបង្កើតអ័រម៉ូនតេសស្តូស្ទើរ៉ូន និងអេសស្ត្រូជេន
ការរួមភេទជាទៀងទាត់ ជួយបង្កើនទាំងអ័រម៉ូនតេស្តូស្តេរ៉ូនផង និងអេសស្ត្រូជេនផង នៅលើមនុស្សទាំងពីរភេទ។ តេសស្តូស្ទើរ៉ូន គឺជាអ្នកបង្កើតអោយមាន ចំណង់ផ្លូវភេទលើបុរស ហើយក៏វាកាន់តែខ្លាំងណាស់ដែរ ចំពោះស្ត្រី។ ក្រៅពីបង្កើតចំណង់ផ្លូវភេទ របស់អ្នកហើយនោះ តេសស្តូស្តេរ៉ូនជួយបង្កើនកម្លាំងដល់ឆ្អឹង និងសាច់ដុំ។ វាក៏ជួយធ្វើអោយបេះដូងមានសុខភាពល្អ និងជំរុញអោយកូឡេស្តេរ៉ុល ដែលល្អឡើងខ្ពស់ដែរ។ ចំពោះស្ត្រី ការរួមភេទធ្វើអោយកម្រិតនៃអ័រម៉ូនអេសស្ត្រូជេន ឡើងកាន់តែខ្ពស់ ដែលវាអាចការពារប្រឆាំង នឹងជំងឺបេះដូងបាន។ អេស្ត្រូជេនធ្វើអោយស្ត្រីចង់ស្ទាប ចង់ប៉ះ និងចង់មានអារម្មណ៍រ៉ូមែនទិច ហើយចំណែកឯតេសស្តូស្ទើរ៉ូនវិញ គឺជាអ្នកបង្កើតអោយមានសម្រើបផ្លូវភេទ។ អេសស្ត្រូជេនក៏មានតួរនាទីដ៏ធំមួយ លើការបង្កើតក្លិនលើរាងកាយ របស់មនុស្សស្រី។

ការរួមភេទដ៏ល្អ និងប្រកបដោយសុខភាពជាមួយមនុស្ស ដែលអ្នកស្រលាញ់ គឺផ្តល់នូវអត្ថប្រយោជន៍។ ការបរបោសអង្អែល ការអោប និងការបីត្រកង ជួយបង្កើតអារម្មណ៍ដល់ក្តីស្រលាញ់ ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់។ រាល់ការបង្ហាញនូវសេចក្តីស្រលាញ់ និងអារម្មណ៍នៃភាពស្និទ្ធស្នាលទាំងអស់ ជួយធ្វើអោយរបួសនានា ឆាប់បានជាសះស្បើយ។ ដូច្នេះការរួមភេទជាមួយនឹងការស្ទាប និងការបរបោសអង្អែល ដោយសេចក្តីស្នេហាធ្វើអោយបាន អត្ថប្រយោជន៍ជាសុខភាព៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង