(ភ្នំពេញ)៖តារាចម្រៀង ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្រឆោឡោមិនស្ទើរទេ ក្រោយពីនាងប្រកាស សុំឈប់ពីហង្សមាស ព្រមទាំងដឹកដៃ លោក ងួន ចាន់ដេវីត អ្នករ៉េប នឹងជាអ្នកនិពន្ធបទភ្លេងថ្មីវ័យក្មេងពោរពេញទៅដោយសមត្ថភាព ទៅជាមួយក្រោមហេតុផលថា មានថ្នាក់ដឹកនាំម្នាក់ក្នុងផលិតកម្ម មិនឲ្យតំលៃនាង ថែមទាំងបំបាក់មុខជាច្រើនលើកច្រើនសារទៀតផង ។

អ្នកគាំទ្រ ពេជ្រ សោភា មួយចំនួន បែរជាគិតថា ជំងឺឈាមសស៊ីឈាមក្រហមរបស់នាង ធ្វើទុក្ខខ្លាំង ទើបនាងចង់បោះបង់អ្នកគាំទ្រ ជំរុញឲ្យនាងលែងតស៊ូទៅ មុខបន្តទៀត តែពួកគេមិនបានដឹងថា មានរឿងអ្វីកើតឡើង លើនាងពិតប្រាកដទេ ។ ពេជ្រ សោភា ស្រលាញ់សិល្បៈស្មើនឹងជីវិត នាងមិនបោះបង់ងាយៗឡើយ ។
តារាចម្រៀងស្រីដ៏ខ្លាំងក្លារូបនេះ បានប្រកាសក្ដែងៗពេលនាងឡើងទូរទស្សន៍ថា «បើខ្លាំងកុំផុសរូបក្រុមរាំរបស់នាង» ថែមទាំងផ្ញើរបទចម្រៀងឲ្យអ្នកស្អប់នាងទៀតផង ពិតជាមិនធម្មតាឡើយ ។

ស្របពេលរឿងមិនទាន់ មានចម្លើយពី ពេជ្រ សោភា ថា នឹងចេញពីហង្សមាស ឬយ៉ាងណា នាងបានប្រកាសថា នឹងចេញអាល់ប៊ុមថ្មីជាមួយដេវីត ជាអាល់ប៊ុមទោល នឹងចេញដើមឆ្នាំ២០១៦ខាងមុខ ដើម្បីស្វាគមន៍ឆ្នាំថ្មី ដែលរៀបចំមិនក្រោមកន្លះឆ្នាំនោះទេ ព្រោះនាងជាអ្នកនិពន្ធទំនុកច្រៀង ឯដេវីដ ជាអ្នកនិពន្ធភ្លេង ។ អ្នកគាំទ្រ ពេជ្រ សោភា សប្បាយចិត្តមិនតិចទេ ពេលមានដំណឹងល្អបែបនេះ ព្រោះសញ្ញាមួយបង្ហាញថា នាងមិនរត់ចោលហង្សមាស។ តែរឿងរ៉ាវស្មុគស្មាញជាច្រើន ហាក់មិនទាន់មានដំណោះស្រាយ សមស្របសម្រាប់នាងនៅឡើយ ។

ពេជ្រ សោភា ហាក់ត្រូវបានគេសង្កេតឃើញថា ជាមនុស្សឯករាជ្យ និងធ្វើអ្វីបានល្អ ព្យាយាមទាញរកចំណុចល្អរបស់ខ្លួន ដើម្បីប្រជាប្រិយភាព ។ អ្វីដែលនាងមិន ដូចអ្នកដទៃ នាងតែងមានព័ត៌មានចុះផ្សាយពីរឿង មិនសូវចុះសម្រុងនឹងអ្នកដទៃ ព្រោះភាគច្រើនមិនចូលចិត្តរញ៉េរញៃជាមួយនរណា ពោលចូលចិត្តទៅណាមកណា ម្នាក់ឯង ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី