ឥណ្ឌា : ក្មេងប្រុសជនជាតិឥណ្ឌាម្នាក់អាយុ ៨ឆ្នាំមានឈ្មោះ Mohammad Kaleem កើតមកជាក្មេងដែល មានកាយសម្បទាមិនល្អ ដូចក្មេងឯទៀតទេ ដោយសារតែគេមានដៃធំ ខុសធម្មតា គឺមានទំហំធំជាងក្បាល របស់គេទៅទៀតហើយ Kaleemតែងថ្ងូរពីការលំបាករបស់ខ្លួន ប្រាប់គេឯងព្រោះគេ មិនអាចធ្វើអ្វីបានសូម្បី តែស្លៀកពាក់ខោអាវ និង ចងខ្សែស្បែកជើងពាក់ ។

ដៃម្ខាងៗរបស់ Kaleem មានទំងន់ប្រហែល 30 pounds និងទំហំ 13 inches ហើយ Kaleem មិនបានចូលរៀននៅ សាលាទេព្រោះគ្រូ និយាយថាដៃ របស់គេធ្វើឲ្យសិស្ស ផ្សេងទៀតខ្លាច ហើយអ្នកខ្លះរើសអើង Kaleem ថែមទាំងនាំគ្នា វាយគេទៀតផង ។

មិនត្រឹមតែប៉ុណ្ណឹង មនុស្សមួយចំនួន បានដើរគេចចេញ នៅពេលដែលបានឃើញក្មេងប្រុស ដែលមានដៃធំខុសគេម្នាក់នេះ ពិតជាគួរឲ្យអាសូរមែន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល