CamNews

ចោរចិត្តសឿង ចេញធ្វើសកម្មភាព ពាក់ថង់ប្លាស្ទិចថ្លា បិទបាំងមុខ ជាលទ្ធផល ដេកគុកបានសំរេច

ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មានបរទេស ដឺមីរ័រ បានអោយ
ដឹងថា ចោរចិត្តសឿង​​  និង ហ៊ានក្លាមួយរូប​ ត្រូវប្រឈមក្នុងការជាប់ពន្ធនាគារដល់ទៅ ២ ឆ្នាំ
បន្ទាប់ពីការចេញធ្វើសកម្មភាពលួចឆ្មក់ចូលក្នុងស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែង ស្របពេល
ដែលយកថង់ប្លាស្ទិចថ្លា មកបិទបាំងអត្តសញ្ញាណរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ចោរចិត្តសឿងរូបនេះ  មានឈ្មោះ  Jamie Neil វ័យ ៤១ ឆ្នាំ។ ជាការពិត
បើទោះជាមានការប្រកាសអាសន្ន    ពីសំណាក់ក្រុមបុគ្គលិក​   ប្រចាំស្ថានីយ៍ប្រេងឥន្ទនៈ ក៏
ចោរមួយរូបនេះ នៅតែបន្តការរត់គេចខ្លួនបាត់ដោយសុវត្ថិភាពដដែល។

តែជាអកុសល  បន្ទាប់ពីមានការបញ្ជាក់អត្តសញ្ញាណ  ស្របពេលដែលប្រមាញ់រូបភាពជាប់
តាមរយៈកាម៉េរ៉ាសុវត្ថិភាពនោះ  ចោររូបនេះ  ពីរថ្ងៃក្រោយ ​ ក៏ត្រូវបានក្របូចជាប់ដោយក្រុម
មន្រ្តីប៉ូលីស។

គួររំឭកផងដែរថា ករណីចោរកម្ម    ចេញធ្វើសកម្មភាពលួចឆ្មក់ចូលក្នុងស្ថានីយ៍ប្រេងឥន្ទនៈ
មួយកន្លែងនេះ បានកើតឡើងកាលពីពេលកន្លងទៅ ក្នុងប្រទេសអង់គ្លេស ។  យ៉ាងនាមិញ
បន្ទាប់ពីមានការតាមចាប់ជាប់ លោក Jamie Neil ដែលត្រូវជាចោរចិត្តសឿងរូបនេះត្រូវផ្តន្ទា
ទោសអោយជាប់ពន្ធនាគារដល់ទៅ ២ ឆ្នាំ កាលពីថ្ងៃសុក្រកន្លងទៅ ៕

ដោយ ៖ ពិសី
ប្រភព ៖ ដឺមីរ័រ