CamNews

សារាយ សក្ខណា និងស្វាមី អន្ទះសារចង់​ឃើញ​មុខ​កូន​ស្រី

ភ្នំពេញ៖ អតីតតារាសម្តែង សម្បុរស្រអែមស្រស់ អ្នកនាង សារាយ សក្ខណា បន្ទាប់ពីបានផ្តាច់ខ្លួន ចេញពីពិ​ភព​សិល្បៈ អស់រយៈពេល ជិត២ឆ្នាំ ទៅសាងគ្រួសារ រស់នៅជាមួយស្វាមី ឯនាយសមុទ្រ យ៉ាង​មាន​ក្តី​សុខ​រួច​មក​ ពេលនេះ នាងក៏មានផ្ទៃពោះ៨ខែហើយ គឺនៅ សល់តែរយៈពេលជាង១ខែទៀតប៉ុណ្ណោះ នាង​នឹង​ឆ្លង​ទន្លេ​ឃើញ​មុខកូនស្រីបណ្ដូលចិត្តរបស់នាងយ៉ាងរីករាយ។

ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍នោះ គឺរូបសម្រស់របស់នាង នៅតែស្រស់ផូរផង់ មិន​ចាញ់​កាលនៅលីវនោះទេ ។

អ្នកនាង ​សារាយ សក្ខណា គឺជាតារាស្រីមួយដួង ដែលធ្លាប់ឆក់បានតំណែង តារាឈានមុខ មានឈ្មោះល្បី រូបសម្រស់នាងក៏ស្រស់ស្អាត បែបនារីខ្មែរ។ បន្ទាប់ពីនាងរៀបការ ជាមួយស្វាមី ដែលជាអាណិកជនខ្មែរ រស់​នៅអាមេរិករួចមក ពួកគេទាំងពីរនាក់ បានរស់នៅជាមួយគ្នា យ៉ាងមានក្តីសុខហើយ រហូតមកដល់ពេលនេះ នាងកំពុងតែត្រៀមឆ្លងទន្លេ ដោយនៅសល់ពេល ត្រឹមតែ១ខែទៀតប៉ុណ្ណោះ ។

នៅពេលថ្មីៗ នេះអតីតតារាសម្តែង ដែលមានភាពក្រមិចក្រមើម អ្នកនាង សារាយ សក្ខណា បានរំ​លេច​រូបថត​មួយ​សន្លឹក ដែលបង្ហាញ ឲ្យឃើញថា នាងកំពុងតែមានផ្ទៃពោះ ប្រមាណ៨ខែ ប៉ុន្តែរូបសម្រស់របស់នាង នៅ​តែស្រស់ស្អាតមិនមានការថយចុះសោះ ខុសពី មនុស្សស្រីផ្សេង ដែលពេលមានផ្ទៃពោះ រូបសម្រស់​ក៏ចុះ​អន់​ថយ​ទៅ​តាមហ្នឹង។ ដោយឡែក អតីតតារារូបនេះវិញ បែរមានសម្រស់ នៅតែស្អាត និងមានទឹកមុខ ស្រស់ស្រាយដដែល ។

នៅក្នុងរូបដែលនាង បង្ហោះនោះ អ្នកនាង សារាយ សក្ខណា ក៏បានបង្ហើបឲ្យដឹងថា នៅសល់ពេលត្រឹម តែ​១ខែ​ទៀត​ប៉ុណ្ណោះ កូនស្រីនាង នឹងចាប់កំណើតឃើញពន្លឺថ្ងៃហើយ នៅលើទឹកដីអាមេរិក នាង​និង​ស្វាមី​ក៏​កំពុង​តែ រំភើបចិត្ត និងរង់ចាំមើលមុខកូនជាខ្លាំង។ នាងបានបន្ថែមទៀតថា ពេលនេះសុខភាពនាង និងកូន​គឺល្អ មិនមានបញ្ហាអ្វីឡើយ រង់ចាំតែថ្ងៃសម្រាលតែប៉ុណ្ណោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល