CamNews

Louis van Gaal មិនសប្បាយចិត្ដ គ្រោងនឹងធ្វើការប្រឆាំង ជាមួយ FA ក្រោយរងការចោទប្រកាន់

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Man Utd លោក Louis van Gaal មានការខូចចិត្ដខ្លាំង ព្រោះការចេោទប្រ​កាន់​​របស់ FA លើទស្សនៈរបស់គាត់ មានចំពោះអាជ្ញាកណ្ដាល ខណៈដែល ក្រុមរបស់​គាត់​ប្រកួត ជាមួ​យ​ Cambridge United កាលពីថ្ងៃទី ២៣ ។

លោក Louis van Gaal យោងតាមពាក្យសម្ដីរបស់គាត់ កាលពីធ្វើសន្និសិតការសែត​ បានបង្ហាញថា​ គាត់មានបំណងចង់ធ្វើការប្រឆាំង នឹង​ ការចោទប្រកាន់របស់ FA ខណៈដែលចោទមកលើកគាត់ថា បានប្រើពាក្យ សម្ដី​ប៉ះពាល់ដល់ អាជ្ញាកណ្ដាល​ ក្រោយពីក្រុមរបស់ គាត់បានបរាជ័យស៊ុតបាល់​បញ្ចូលទី ។

លោក Louis van Gaal បានត្អូញត្អែប្រាប់អ្នកសារព័ត៌មានទាំងអួលដើមករថា គាត់​មិនខឹងនឹងការសម្រេចចិត្ដ​របស់​សមាគមន៍នោះទេ គ្រាន់តែ គាត់មិនពេញចិត្ដតែប៉ុណ្ណោះ ហើយ តំណែងជា គ្រូបង្វឹកសម្រាប់ខ្លួនគាត់​មកទល់ពេលនេះ គឺ អស់រយៈពេល​ជិត ៣០ ឆ្នាំ ទៅហើយ ហើយក៏មិនដែលធ្លាប់ត្រូវ បាន គេ​ពិន័យ​លើ បញ្ហា​យ៉ាងអ៊ីចឹងដែរ ។​ ប៉ុន្ដែរហូតមកទល់ពេលនេះ គាត់​នៅតែមិនគិតថា​ គាត់មានកំហុសព្រោះពាក្យសម្ដីនោះ ឡើយ។ ដូច្នេះ គាត់មិនអាចយល់បានទេថា​ FA ពិតជាចោទប្រកាន់គាត់​លើកបញ្ហានេះ តែមិនអីទេ​ ប្រសិនដូច្នោះ​​​​​​​​​​ មែន គាត់​និង​ធ្វើការតវ៉ាប្រឆាំង​ ដោយផ្អែកលើកគោលជំហ៊រ របស់គាត់ដដែល​ថា​គា​ត់​​ មិនបាននិយាយ​អ្វីខុសនោះទេ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror