ភ្នំពេញ៖ ជើងខ្លាំងខាងកីឡាអុកចត្រង្គ៨នាក់ ត្រៀមជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ក្នុងទឹកដីខេត្តសៀមរាបអង្គរ នៃឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០១៥ បន្ទាប់ពីបានទម្លាក់គូប្រកួតរៀងៗ ខ្លួននាព្រឹកមិញនេះនៅទីស្នាក់ការ គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលមានរហូតដល់ទៅ ៩១នាក់ជម្រុះមកនៅត្រឹម៨នាក់ ក្នុងនោះក៏មាន កីឡាករការពារ តំណែងជើងឯឆ្នាំចាស់ ឈាវ បូរ៉ា ផងដែរ ។

ស្ដេចអុកបណ្ដោះអាសន្នចំនួន៨នាក់ ដែលត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅខេត្តសៀមរាបនេះ ដើម្បីអបអរ សាទរ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងដណ្ដើមតំណែងស្ដេចអុកឆ្នាំ២០១៥ រួមមានកីឡាករ អេង សេងហៀក, សុខ ភារ៉ា, ម៉ាត់ សេន, ហាយ ស៊ីណា, ម៉េត សេរីសម្បត្តិ, គុជ ពិសិដ្ឋ, ប៊ិន គាសេង និងកីឡាករ ឈាវ បូរ៉ា ជាកីឡាករ ការពារតំណែង ស្ដេចអុកឆ្នាំ២០១៤ ។

សម្រាប់លទ្ធផលប្រកួតវិញ ក្នុងវគ្គជម្រុះ១៦នាក់ចុងក្រោយ កីឡាករ អេង សេងហៀក ប្រកួតឈ្នះកីឡាករ ចាំង រ៉ុង, កីឡាករ សុខ ភារ៉ា ឈ្នះ កីឡាករ ប៉ោ សារិទ្ធ, កីឡាករ ម៉ាត់ សេន ឈ្នះ សេង វ៉ារី, កីឡាករ ហាយ ស៊ីណា ឈ្នះ សំរិទ្ធ សៀ, កីឡាករ ម៉េត សេរីសម្បត្តិ ឈ្នះ រ៉ុង សំមុល, កីឡាករ គុជ ពិសិដ្ឋ ឈ្នះ មី ច័ន្ទបញ្ញា, កីឡាករ ប៊ិន គាសេង ឈ្នះ ខូវ គីមសែ និងកីឡាករ ឈាវ បូរ៉ា ប្រកួតឈ្នះកីឡាករ នង សុខា ដើម្បីទៅវគ្គបន្ដដូចៗគ្នា ។

ក្នុងពិធីបិទការប្រកួតដំណាក់កាលទី១នេះដែរលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា ក៏បានសូមចូលរួមអបអរសាទរ ចំពោះកីឡាករទាំង៨នាក់ ដែលដណ្ដើមកៅអីវគ្គបន្ដ ប៉ុន្ដែលោកបាន ដាស់តឿដល់ កីឡាករទទួលបានជ័យលាភីទាំងអស់ត្រូវរៀបចំខ្លួន ដើម្បីត្រៀមចូលរួមប្រកួតដំណាក់កាលទី២ នៅមុខប្រាសាទ អង្គរវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០១៥នាពេលខាងមុខ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា «ឆ្លងកាត់ការប្រកួតជម្រុះប៉ុន្មានថ្ងៃកន្លងមកនេះ ឃើញថាសកម្មភាព កីឡាករ ចូលរួមបានប្រព្រឹត្តទៅយ៉ាងរលូន ដោយប្រកាន់ភ្ជាប់នូវការគោរពវិន័យ ប្រកួតបានយ៉ាងល្អ ជាហេតុ ធ្វើឲ្យការរៀបចំការ ប្រកួតស្វែងរកជើងខ្លាំង៨នាក់ទៅប្រកួតអបអរសាទរអង្គរសង្រ្កាន្ដឆ្នាំ២០១៥ ទទួលបាន ជោគជ័យ» ។

ទោះជាយ៉ាងណាលោក ក៏បានអំពាវនាវដល់កីឡាករអុកទូទាំងប្រទេស នៅឆ្នាំក្រោមៗមេត្តាចូលរួមប្រកួតឲ្យបាន កាន់តែច្រើនបន្ថែមទៀត ដើម្បីលើកស្ទួយវិស័យកីឡាអុកចត្រង្គកម្ពុជា ជាក់ស្ដែងឆ្នាំនេះឃើញថាចំនួនអ្នកចូលរួម គឺមានការកើនឡើងច្រើនណាស់ ទៅហើយគឺកើនដល់៩១នាក់ ខណៈកាលពីឆ្នាំ២០១៤ អ្នកចូលរួមមានត្រឹម ៦៤ នាក់ ប៉ុណ្ណោះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល