CamNews

ចោរលួចម៉ូតូ ថតស្លាកលេខម៉ូតូចោរ​បានហើយ តែជាង​កន្លះខែ​ហើយ​ចាប់ចោរ​អត់ទាន់​បាន! (Video Inside)

(ភ្នំពេញ)៖ ករណីចោរលួចម៉ូតូ ហើយ​កាម៉េរាសុវត្ថិភាព​បានថតជាប់​ពីសកម្មភាព​របស់​ចោរលួច រួមទាំង អត្តសញ្ញាណរបស់ចោរ​គឺសា្លកលេខម៉ូតូ ដែលចោរជិះទៅធ្វើសកម្មភាព​ឃើញច្បាស់ក្រឡែត​ដូចថ្ងៃ តែរហូតមកដល់ពេលនេះ មានរយៈពេលជាងកន្លះខែហើយ សមត្ថកិច្ចនៅតែមិនទាន់ស្រាវជ្រាវរក​មុខចោរឃើញទៀត។

ម្ចាស់ម៉ូតូបានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះអោយដឹងថា ចោរបានលួចម៉ូតូរបស់ខ្លួន​ម៉ាកហុងដាសេ​១២៥​ពណ៏ខ្មៅ សេរ៊ីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ:​1CP-7747 កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១២៖១៣នាទីរសៀល នៅក្នុងបុរី​ឧទ្យាន​បាសាក់។ ក្រោយចោរចូលលួច​យកម៉ូតូទៅបាត់ ខ្លួនបានសុំម្ចាស់​ផ្ទះនៅកន្លែង​កើតហេតុ​ដែលមានកាម៉េរាសុវត្ថិភាព និងឆែកកាម៉េរាសុវត្ថិភាព​របស់ក្រុមហ៊ុន​សន្តិសុខ​ដែលយាម​នៅទីនោះ​មើលបានឃើញពី​សកម្មភាពចោរ មានគ្នា២នាក់ជិះ​ម៉ូតូ១គ្រឿង ចូលលួចដោយមាន​ពាក់មួកសុវត្ថិភាព​ទាំង២នាក់មិនអាចមើលស្គាល់មុខ នោះឡើយ។ ប៉ុន្តែបានថតឃើញស្លាក​លេខ​ម៉ូតូដែល​ចោរជិះជាមធ្យោបាយចូល​មកលួច គឺម៉ូតូម៉ាក​ហុងដាឌ្រីម សេ១២៥ សេរ៊ីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ:1FX-6700 ខ្លួនក៏បានប្តឹងទៅប៉ុស្តិ៍​នគរបាលរដ្ឋ បាលទន្លេបាសាក់ ខណ្ឌចំការមន អោយជួយស្រាវជ្រាវតាមរកមុខ​សញ្ញាចោរលួច ព្រោះស្គាល់​អត្តសញ្ញាណហើយ តែមកដល់ពេលនេះ មិនទាន់រក​ឃើញម៉ូតូ និងជនសង្ស័យនៅឡើយទេ។

ម្ចាស់ម៉ូតូដែល​មានឈ្មោះ កន សុខុម មានមុខរបរជាបុគ្គលិក​ក្រុមហ៊ុនមួយនោះ បានថ្លែងប្រាប់ Fresh News បន្តថា ពេលលោកទូរស័ព្ទទៅសួរមន្ត្រីប៉ុស្ដិ៍ពេលណា​ក៏គេឆ្លើយ​ថាជាប់ប្រជុំដែរ។ ដូច្នេះ​លោកសុំអំពាវនាវ​អោយសមត្ថកិច្ច គ្រប់ជាន់ថ្នាក់​ជួយស្រាវជ្រាវរកម៉ូតូ​របស់លោក​មកវិញផង ព្រោះអត្តសញ្ញាណជន​សង្ស័យតាមរយៈ​ស្លាកលេខដែល កាម៉េរាសុវត្ថិភាពថតបាន​គឺស្រាវជ្រាវតាមរយៈ​ស្លាកលេខអាចដឹងពីអត្តសញ្ញាណ​ជនសង្ស័យហើយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី