ស្ទើរតែមិនគួរអោយជឿ ៖ រណ្តៅបង្ហូរទឹកស្អុយ ដែលត្រូវបានគេស្គាល់ថា ជាអាងស្តុកលាមកមនុស្ស នោះបានផ្ទុះឡើង បណ្តាលអោយសំណង់អាគារមួយកន្លែងបាក់រលំខ្ទេច និង បានបណ្តាលអោយ មនុស្សហោចណាស់ ១៥ នាក់ រងរបួស នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌ មានបរទេស ដឹមីរ័រ ។

ហេតុការណ៍ផ្ទុះដ៏អាក្រក់ និងសាយភាយក្លិនស្អុយមួយនេះ បានកើតឡើងនៅភាគកណ្តាលប្រទេស ចិន ខណៈមានសេចក្តីរាយការណ៍អោយដឹងថា មូលហេតុគឺបណ្តាលមកពីបុរសម្នាក់បានដុតសំរាម នៅក្បែរបញ្ឆេះឧស្ម័នមេតាន ដែលបានផលិតឡើងដោយ រណ្តៅកង្វក់មួយនេះ ។

គួររំឮកថា ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុង របស់ប្រទេសមួយនេះ ជា ញឹក ញាប់ត្រូវបានកសាងឡើង ដោយមានកង្វះខាតច្រើនទាក់ទិនទៅនឹង ប្រព័ន្ធសុវត្ថិភាព ស្តង់ដាស្របពេលដែលមនុស្សរាប់លាន នាក់បានផ្លាស់ប្តូរទីលំនៅពីទីជនបទ ទៅតាមបណ្តាទីក្រុងទំនើបៗ នៅក្នុងរយៈពេលប៉ុន្មានសតវត្ស ចុងក្រោយនេះ ។

សំណង់អាគាររស់នៅ របស់ប្រជាពលរដ្ឋ ក្នុងក្រុង Zhangjiaji រងនូវផលប៉ះពាល់បាក់រលំខណៈមាន ហេតុការណ៍ផ្ទុះដ៏កម្រមួយនេះ ក្នុងនោះ ជនរងគ្រោះធ្ងន់ ៣ នាក់ត្រូវ បានបញ្ជូនទៅមន្ទីរពេទ្យក្នុង ស្រុកមួយកន្លែង ដើម្បីសម្រាក និង ព្យាបាលនេះបើយោងតាមការគូសបញ្ជាក់ពីសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ។

យ៉ាងណាមិញ មូលហេតុដែលនាំអោយមានការផ្ទុះឡើងដ៏កម្រមួយនេះ ក្រុម ការងារស៊ើបអង្កេត កំពុងតែធ្វើការសិក្សាស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ក្រោយពីមានករណីផ្ទុះ កាលពីថ្ងៃទី២២វិច្ឆិកា វេលាម៉ោង ៥ ល្ងាច កន្លងទៅ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ