ក្អក គឺជាប្រភេទជំងឺដ៏សាមញ្ញមួយ ដែលតែងតែកើតមានឡើងចំពោះមនុស្សគ្រប់រូប មិនថាចាស់
ឬក្មេងនោះទេ។ ជំងឺក្អក កើតមានឡើងនៅលើខ្លួនមនុស្សបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុ
ត្រជាក់ ការផឹកភេសជ្ជៈត្រជាក់ខ្លាំងពេក និង អាចបណ្តាលមកពីប្រព័ន្ធការពារសុខភាពរាងកាយ
ចុះខ្សោយ។

ខាងក្រោមនេះ គឺជារូបមន្តងាយៗ មួយចំនួន អាចព្យាបាលជំងឺក្អក បានយ៉ាងមានប្រសិទ្ធិភាព
ដោយធម្មជាតិ។

វិធីទី១៖ សូមយកគ្រាប់ធញ្ញជាតិ almond ៧គ្រាប់ ត្រាំទឹក ទុក ១យប់ រួចបកសំបកចេញ កិនវា
ឱ្យម៉ដ្ឋ លាយជាមួយនឹងប័រ ២ស្លាបព្រាបាយ និងស្ករស ២ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ រួច
ទទួលទានរៀងរាល់ព្រឹក និងពេលល្ងាច។

វិធីទី២៖ សូមស្លឹកដើមដង្កៀបក្តាម កិនឱ្យម៉ដ្ឋ លាយជាមួយនឹង ខ្ញី ១ដុំ តូច កិនឱ្យម៉ដ្ឋ ដាក់ទៅ
ក្នុងកន្រ្តង១ រួចសង្កត់យកទឹក ដាក់ក្នុងកែវ ឬ កូនចាន ១ បន្ទាប់មក លាយជាមួយនឹងទឹកឃ្មុំ ៣
ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ រួចផឹកទឹកនេះ ១ដង ១ស្លាបព្រាកាហ្វេ ឱ្យបាន ៣ដង ក្នុង១
ថ្ងៃ ជាការស្រេច។

វិធីទី៣៖ សូមយកទឹកក្តៅឧណ្ឌៗ ១កែវលាយជាមួយនឹងម្ស៉ៅរមៀត១ស្លាបព្រាកាហ្វេ និងម្ស៉ៅ
carom ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក ផឹកទឹកនេះ ឱ្យបាន ២ដង ក្នុង១ថ្ងៃ៕

<object width="500" height="300" data="http://www.youtube.com/v/1uDMy8pR7pA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/1uDMy8pR7pA&rel=1" /></object>

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda