ព័ត៌មានអន្តរជាតិ ៖ ស្ត្រីជនជាតិ មីយ៉ាន់ម៉ា ម្នាក់ បម្រើការងារ នៅបរទេស ពោលគឺ នៅក្នុងប្រទេស សឹង្ហបុរី ជាពលការិនី បម្រើការងារ តាមផ្ទះម្នាក់ កាលពីថ្ងៃពុធ ម្សិលមិញនេះ ត្រូវបានអាជ្ញាធរ ធ្វើការ ចាប់ឃាត់ខ្លួន និងផ្តន្ទាទោស ពីបទ សម្លាប់លោកយាយ វ័យ ៨៥ ឆ្នាំម្នាក់ នៅក្នុងសំណង់អាគារខុនដូ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទស Channelnewsasia ។

របាយការណ៍ បានចេញផ្សាយអោយដឹងថា ស្រ្តីជាជនជាប់ចោទរូបនោះ មានឈ្មោះថា Than Than Win មានវ័យ ២៤ ឆ្នាំ ខណៈលោកយាយ ជាជនរងគ្រោះមានឈ្មោះថា Yong Wan Lan ករណីឃាត កម្មលើកនេះ បានកើតឡើង នៅក្នុងសំណង់អាគារ ខុនដូ មួយកន្លែងឈ្មោះ Springdale ប្រទេសសឹង្ហ បុរី ។ នាងបានជាប់ទោស ពីបទករណីឃាតកម្ម កាលពី ៤ មេសា កន្លងទៅនេះ ចន្លោះពីម៉ោង ៤ និង ០៥ នាទី ល្ងាច ដល់ម៉ោង ៥ និង ២៣ នាទី ល្ងាច ។

រឿងក្តីរបស់នាង នឹងបើកសវនាការសាជាថ្មី នៅថ្ងៃទី ២៦ មីនា ខាងមុខនេះ ហើយប្រសិនណា ភស្តុ តាងពិតជារក ឃើញថា នាងប្រព្រឹត្តិខុសមែននោះ នាងនឹងប្រឈមនឹងការផ្តន្ទាទោស ស្លាប់។ ដោយ ឡែក បើយោងតាមសម្តីមន្រ្តីប៉ូលីស ប្រចាំ តំបន់ អោយដឹងថា ខណៈពេលដែលក្រុមការងារ បានចុះ ទៅដោយ កន្លែងកើតហេតុ គាត់បាន ស្លាប់បាត់ទៅហើយ ខណៈមានរបួស ស្រោចឈាមពេញខ្លួន ពោលបានចុះទៅដល់កន្លែងកើតហេតុ ក្រោយពីការទូរស័ព្ទប្តឹងប៉ូលីស ពីសំណាក់ ជំនួយការមើលថែ ទាំសំណង់អាគារខុនដូ មួយនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia