McDonald's និង KFC នៅក្នុងប្រទេសចិន ប្រឈមមុខនឹងបញ្ហាសុវត្ថិភាពម្អូបអាហារថ្មី បន្ទាប់ ពីស្ថានីយទូរទស្សន៍ ស៊ាងហៃមួយបានចេញផ្សាយ នៅថ្ងៃអាទិត្យ កន្លងទៅនេះថា ក្រុមហ៊ុន ផ្គត់ផ្គង់បាន លក់សាច់គោ និងសាច់មាន់ ផុតកំណត់ ទៅឲ្យក្រុមហ៊ុនទាំងពីរ។

ក្រុមហ៊ុនបាន ឲ្យដឹងថា ពួកគេបានបញ្ឈប់ការលក់ សាច់របស់ក្រុមហ៊ុន Husi Food Co., Ltd ភ្លាម ក្រោយពេលទទួល បានព័ត៌មាននេះ។ ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ក៏បាននិយាយថា អាជ្ញាធរបានប្រាប់ ទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់ផ្អាកការលក់ និងចាប់ផ្ដើម ស៊ើបអង្កេត។

ស្ថាននីយទូរទស្សន៍ Dragon TV បានចេញផ្សាយកាលពី ថ្ងៃអាទិត្យថា ក្រុមហ៊ុន Husi Food Co., Ltd បានលក់សាច់គោ និងសាច់មាន់ ដែលផុត កាលបរិច្ឆេទ នៃការប្រើប្រាស់ឲ្យ ទៅទៅឲ្យ ភោជ្ជនីដ្ឋាន McDonald's, KFC និង Pizza Hut នៅក្នុងប្រទេសចិន។ McDonald's, KFC និង Pizza Hut បានបញ្ឈប់ការលក់ ហើយបានធ្វើការស៊ើបអង្កេតភ្លាម ក្រោយពេលទទួលបាន ព័ត៌មាននេះ ប៉ុន្តែលទ្ធផល នៃការស៊ើបអង្កេត នៅមិនទាន់បង្ហាញ នោះទេ។

នាង Chen Lu វ័យ ២៤ឆ្នាំ បានឲ្យដឹងថា នាងជាបុគ្គលិកបម្រើការងារនៅក្នុង ក្រុមហ៊ុន អ៊ីន ណែតមួយនៅក្នុង ប្រទេសចិន ហើយនាងចូលចិត្តញ៉ាំ Burger សាច់មាន់ និងសាច់មាន់បំពង របស់ក្រុមហ៊ុន McDonald's ប៉ុន្តែសង្សារបស់នាង បានប្រាប់ថា ឈប់ហូបវាទៀតទៅ ព្រោះសាច់ទាំងនោះ ផុតកំណត់ប្រើប្រាស់។

ចំណែក Liu Kun និស្សិតរៀននៅសកលវិទ្យាល័យ មួយក្នុងទីក្រុងណាជិង បានឲ្យដឹងថា នាងចូលចិត្តញ៉ាំអាហារ ទាំងនោះណាស់ ប៉ុន្តែថ្មីៗនេះ ម្ដាយរបស់នាងបាន Call ប្រាប់ថា ឈប់ញ៉ាំទៀត ព្រោះវាផុតកំណត់ ប្រើប្រាស់។

ពាក់ព័ន្ធនឹងព័ត៌មាននេះ ក្រុមហ៊ុនខាងលើទាំងអស់កំពុងតែសហការគ្នាធ្វើការស៊ើបអង្កេត ដើម្បី រកភស្ដុតាង ប៉ុន្តែនៅពេលនេះ McDonald's, KFC បានបញ្ឈប់ការ លក់សិន រងចាំ លទ្ធផលនៃ ការស៊ើបអង្កេត៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល