CamNews

ស្ត្រី​កម្ពុជា​រកចំណូលបាន ៧៥​សេន​ដុល្លារ ខណៈដែល​បុរស​​រកចំណូលបាន ១​ដុល្លារ​​ក្នុង​​មួយថ្ងៃ

តាមប្រភពព័ត៌មានរបស់កាសែត CEN នាំពាក្យ លោក អេ​ន​ឌ្រូ​វ ម៉េ​សុន អ្នកដឹកនាំ​សរសេរ
​របាយការណ៍ នៃ​ធនាគារពិភពលោក បានឲ្យដឹងថា ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ (​អាស៊ី​) នៅ
តែ​ប្រឈម​នឹង​បញ្ហា​យែ​ន​ឌ័​រ និង​ការអប់រំ​ជា​មូលដ្ឋាន ហើយ​ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ
​ក្នុងចំណោម​នោះ​។ លោក​បានលើកឡើង​បែបនេះ នៅក្នុង​សន្និសីទកាសែត​វីដេអូ​ខ​ន​ហ្វឺ​រឹន​ពី
​ទីក្រុង​បាងកក ប្រទេស​ថៃ ជាមួយ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែ
មិថុនា ឆ្នាំ​២០១២​។​

​លោក អេ​ន​ឌ្រូ​វ ម៉េ​សុន (Andrew Mason) បាន​លើក​ឧទាហរណ៍​នៅក្នុង​កម្រិត​មធ្យមសិក្សា
​ឃើញថា មានតែ​យុវនារី​ចំនួន ៨៥ ភាគរយ​ប៉ុណ្ណោះ បាន​ចូលរៀន បើ​ធៀប​នឹង​ចំនួន​យុវជន
ដូច្នេះ​នៅមាន​គម្លាត​នៃ​ការអប់រំ​ដែល​ត្រូវបំពេញ​។ ដូច​នៅ​ប្រទេស​ថៃ​ដែរ យើង​បានឃើញ​
មាន​កម្លាំង​ពលកម្ម​ស្ដ្រី​ខ្ពស់​ខ្លាំង​ក្នុង​ការងារ​នៅ​ប្រទេស ​កម្ពុជា ហើយ​យើង​ក៏​ឃើញ​ស្ដ្រី​មាន
​ចំនួន​ច្រើន​ខ្លាំង​ដែរ ក្នុង​ការងារ​កសិកម្ម​ប្រចាំ​គ្រួសារ និង​ក្នុង​វិស័យសេដ្ឋកិច្ច​ផងដែរ​។ ស្ដ្រី​
នៅ​ប្រទេស​កម្ពុជា​រកប្រាក់​ចំណូល​បាន ៧៥ សេន ក្នុង​មួយថ្ងៃ នៅពេលដែល​បុរស​រកបាន
១ ដុល្លារ ដូច្នេះ​នៅមាន​គម្លាត​ក្នុងការ​ទទួលបាន​ប្រាក់ចំណូល​ផងដែរ​។​ ជាមួយគ្នានេះ អ្នក
ស្រី រី​ណា បា​ឌី​យ៉ា​នី (Reena Badiani) មានប្រសាសន៍ថា ស្ដ្រី​ប្រឈម​គ្រោះថ្នាក់​ច្រើនជាង
​បុរស ចំពោះ​អំពើ​ជួញដូរ​មនុស្ស​។​
របាយការណ៍​ថ្មី​មួយ​របស់​ធនាគារពិភពលោក បាន​បង្ហាញថា ខណៈដែល​សមភាព​យែ​ន​ឌ័​រ​
មានការ​កើនឡើង​នៅ​ទូទាំង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក គម្លាត​ជាច្រើន​នៅតែ​កើតមាន​នៅ
ក្នុង​តំបន់​សំខាន់ៗ​មួយចំនួន​។ របាយការណ៍​ដែលមាន​ចំណងជើង​ថា “​ឆ្ពោះទៅរក​សមភាព
​យែ​ន​ឌ័​រ​នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​” បានអោយដឹងថា ការលើកកម្ពស់​លទ្ធភាព​
របស់​ស្ដ្រី​ឲ្យ​ទទួលបាន​ការងារ និង​កាលានុវត្តភាព​សេដ្ឋកិច្ច អាចបង្កើត​ផលិតភាព​យ៉ាងច្រើន
​នៅក្នុង​តំបន់​។​
​លោកស្រី ផា​មេ​ឡា អនុប្រធាន​ធនាគារពិភពលោក ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន
ធ្វើការ​កត់សម្គាល់​ថា “​ការលុបបំបាត់​វិសមភាព នៃ​កាលានុវត្តភាព​ក្នុងការ​ចូលរួម​ក្នុង​សកម្មភាព
​សេដ្ឋកិច្ច អាច​បង្កើន​ផលិតភាព​របស់​កម្មក​រ​នៅក្នុង​តំបន់ ពី ៧ ភាគរយ ដល់ ១៨ ភាគរយ​។
សកម្មភាព​នេះ មាន​ឥទ្ធិពល​យ៉ាងច្រើន ចំពោះ​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​។
ដូច្នេះ​ការពង្រឹង​សិទ្ធិអំណាច​សេដ្ឋកិច្ច​របស់​ស្ដ្រី មិនមែន​ត្រឹមតែ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវធ្វើ​នោះ
ទេ ក៏ប៉ុន្តែ​វា​ជា​រឿង​ដែល​ឆ្លាត​វៃ​ត្រូវធ្វើ​”​។​
​របាយការណ៍​នេះ (​ដែល​បានទទួល​ការគាំទ្រ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ប្រទេស​ អូស្ដ្រាលី​)
កំពុង​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ក្រុម​ជំនាញ​ផ្នែក​យែ​ន​ឌ័​រ របស់​ធនាគារពិភពលោក នៅ​ទីក្រុង​
បាងកក​។ ក្រុម​នេះ​កំពុងតែ​ពិភាក្សា​ជាមួយ​អ្នកតាក់តែង​គោលនយោបាយ សង្គម​ស៊ីវិល និង
​មេដឹកនាំ​ដែលមានគំនិត​យោបល់​ល្អៗ ស្ដីអំពី​យែ​ន​ឌ័​រ និង​របៀបវារៈ​អភិវឌ្ឍន៍ ព្រមទាំង​កំពុង
​ពិភាក្សា​អំពី​ការជ្រើសរើស​គោលនយោបាយ ដើម្បី​លើកកម្ពស់​សមភាព​យែ​ន​ឌ័​រ និង​ជំរុញ​ការ
អភិវឌ្ឍ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាពជាង​នេះ​។
លោកស្រី អា​ណែ​ត ឌី​ក​សុន នាយក​ប្រចាំ​ប្រទេស របស់​ធនាគារពិភពលោក​ ប្រចាំ​តំបន់​អាស៊ី
អាគ្នេយ៍បាន​មានប្រសាសន៍ថា “​ធនាគារពិភពលោក​បាន​ប្ដេជ្ញាចិត្ត​គាំទ្រ​ដល់​ប្រទេស​នានា ក្នុង
ការ​ដោះស្រាយបញ្ហា​នានា ដែល​ស្ដ្រី​ជួបប្រទះ​ក្នុងការ​ទទួលបាន​នូវ​លទ្ធភាព​ចាប់យក​កាលានុ-
វត្តភាព​ សេដ្ឋកិច្ច ទាំង​ទាក់ទង​ទៅនឹង​ការពង្រឹង​ជំនាញ​ក្នុងការ​រកប្រាក់​ចំណេញ ការបង្កើន​
លទ្ធភាពរ​បស់​ស្ដ្រី ដើម្បី​ទទួលបានដីធ្លី និង​មូលធន ឬ​ការបង្កើន​សំឡេង និង​ឥទ្ធិពល​របស់​ស្ដ្រី
​នៅក្នុង​សង្គម​”៕

ប្រភព៖ CEN