ភ្នំពេញ៖ គូរស្នេហ៍វ័យក្មេង សង្ស័យប្រឡែងលេងគ្នា ក្នុងពេលកំពុងបើកបរ ស្រាប់តែជ្រុល
ទៅបុក រនាំងដែកបែង ចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ ចំនួន១ផ្ទាំង រួចរថយន្តក្រឡាប់
កណ្តាលផ្លូវ កាលពីវេលាម៉ោងប្រមាណ ៨យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅមុខ
សាកលវិទ្យាល័យ អាយអាយស៊ី តាមផ្លូវជាតិលេខ២ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម
ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍ពីសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយបង្កគ្រោះថ្នាក់ ចរា
ចរណ៍ខាងលើ ស្រាប់តែអ្នកបើករថយន្ត និងនារីម្នាក់ ដែលគេសង្ស័យថា ជាស្រីស្នេហ៍ បាន
លូនចេញពីរថយន្ត ហៅម៉ូតូឌុបជិះគេចខ្លូនបាត់ ដោយសុវត្ថិភាព ។

សាក្សីបានបន្តថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក មីតស៊ុយប៊ីស៊ី
ពាក់ស្លាកលេខ ភ្នំពេញ 2B-8175 បើកតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងល្បឿនលឿនគួរ
សម ស្រាប់តែដល់ចំណុច កើតហេតុ ក៏ជ្រុលចង្កូត ទៅបុករនាំងដែកចែកទ្រូងផ្លូវ បណ្តាល
ឲ្យរថយន្តក្រឡាប់ផ្ញើជើងឡើងលើ។

យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ ស្គាល់អត្តសញ្ញាណ ជនទាំងពីរនាក់ ខាងលើនេះទេ ពី
ព្រោះក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្ន រថយន្ត ត្រូវបានសមត្ថកិច្ច យកទៅ
រក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីរង់ចាំការដោះស្រាយ តាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល