ភ្នំពេញ៖ តារាសម្តែងដែលគ្មាន ស្នាដៃអ្វីជាដុំកំភួន ក្នុងសិល្បៈ ក្រៅពីបង្អួតពីភាពនិយម លេង
ឈុតសម្លៀកបំពាក់ និង ប្រើប្រាស់សំភារៈ មានតម្លែថ្លៃៗ ប្រាប់គេឯងរាល់ថ្ងៃ កញ្ញា ព្រឹម លីហ្សា
បានប្រាប់ឲ្យដឹងថា រាល់ថ្ងៃនេះបើនិយាយពី ទំនាក់ទំនងស្នេហា គឺនាងមិនទាន់ គិតគូរដល់រឿង
នេះ នៅឡើយទេ។

ជួបជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទនា ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៣នេះ តារា
សម្តែងវ័យក្មេង កញ្ញា ព្រឹម លីហ្សា បានប្រាប់ឲ្យដឹងថា ការងារសិល្បៈបច្ចុប្បន្ននេះ មានភាពមមា
ញឹកគួសម។ ប៉ុន្តែភាគច្រើន គឺរវល់ចេញទៅក្រៅស្រុក។ ចំណែកឯការសម្តែងរឿង និង ឈុតកាយ
វិការខារ៉ាអូខេ នៅក្នុងស្រុកមួយ រយៈពេលនេះនាងមិនសូវ ជាទទួលថតទេ។

តារាសម្តែងដែលកំពុង កាក់កបសម្រាប់ទីផ្សា ក្រៅប្រទេសរឿង សម្លៀកបំពាក់មាន តម្លៃ កញ្ញា ព្រឹម
លីហ្សា បាននិយាយបន្តថា "ចាស់បង...!សព្វថ្ងៃនេះ ខ្ញុំរវល់ជាធម្មតាៗ ។ ខ្ញុំទើបមកពីសហរដ្ឋអាមេរិក
ប្រហែលជាមួយ សប្តាហ៍មុននេះ។ ខ្ញុំទៅអាមេរិក ប្រហែលជាកន្លះខែ ដើម្បីចូលទស្សនាការដើរម៉ូដ ដើម្បីជ្រើសរើសយកសម្លៀកបំពាក់"។ លីហ្សា បានបន្តថា "ដោយសារតែការរវល់ ចេញទៅក្រៅប្រ
ទេសនោះ ខ្ញុំបានផ្អាកការថតរឿង និង កាយវិការខារ៉ាអូខេ ប្រមាណជាមួយ ខែមកហើយ ព្រោះតែ
ការងារ នៅក្រៅស្រុក វាជាឱកាសមួយ ដែលខ្ញុំ ត្រូវចាប់យកឲ្យ បានសិន ហើយនេះជាឱកាសមួយ
សម្រាប់ខ្ញុំផងដែរ"។

ដោយឡែកចំពោះរឿងជីវិតស្នេហាឯកជនផ្ទាល់ខ្លួន ដែលលេចឮថា ព្រឹម លីហ្សា មានបុរសអាណិក
ជនខ្មែរ រស់នៅឯសហរដ្ឋអាមេរិក កំពុងតែព្យាយាមទាក់ទងលួងលោមបន្ទន់ចិត្ត យកបេះដូងមកឃុំ
គ្រងជាម្ចាស់នោះ ត្រូវបាន លីហ្សា ឆ្លើយបដិសេធថា នាងមិនទាន់មានទំនាក់ទំនងស្នេហាអ្វីមួយជា
មួយបុរសណាម្នាក់ឡើយ។

តារាសិចស៊ិច ថ្ពាល់ផ្អែមនាង ព្រឹម លីហ្សា បានប្រាប់ឲ្យដឹងទៀតថា "មានអ្នកតាមស្រលាញ់ខ្ញុំច្រើន
តែក្រៅស្រុក មិនសូវមានទេ ភាគច្រើន គឺសំបូអ្នករស់នៅ ក្នុងស្រុក។ ប៉ុន្តែពេលនេះ ខ្ញុំមិនទាន់យក
ចិត្ត ទុកដាក់ និង គិតទៅដល់រឿង ស្នេហាទេ ព្រោះរវល់ ការងារសិល្បៈ។ ម្យ៉ាងទៀតការចូល សិល្បៈ
របស់ខ្ញុំនេះ មិនមែនដើម្បី ស្នេហានោះដែរ"។

កញ្ញា ព្រឹម លីហ្សា បានបន្ថែមថា នាងក៏ធ្លាប់មានទំនាក់ទំនង ស្នេហាម្តងរួចមក ហើយដែរ កាលពី
នាងទើបតែចូល សិល្បៈដំបូង ប៉ុន្តែក៏ត្រូវបែកគ្នាទៅវិញ ដោយសារតែកាល នោះនាងរវល់ជាមួយ
សិល្បៈខ្លាំង គឺគ្មានពេលដើម្បី ស្វែងយល់ចិត្តគ្នា។ ចាប់តាំងពី ពេលនោះមក លីហ្សា មិនដែលនឹក
នា ថា ចង់មានស្នេហ៍ជាថ្មី ម្តងទៀតទេ ព្រោះខ្លាចប៉ះពាល់ បែកបាក់ដូចជា ពេលមុនៗ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល