CamNews

"ឡូយ 9" ៖ Hovding មួកសុវត្តិភាពបំបាំងកាយ

នៅ​ពេល​ជិះកង់ ឬ​ម៉ូតូ  តើ​អ្នក​ធុញទ្រាន់​នឹង​ការ​ពាក់​មួក​ការពារ​សុវត្ថិភាព ដែល​ធ្វើ​ឲ្យ​បាត់
​បង់​សម្រស់​សក់​នោះ​ទេ? ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​ច្នៃ​ម៉ូដ​ជនជាតិ​ស៊ុយ​អែត​ពីរ​នាក់
​បាន​ បង្កើត​នូវ​ផលិតផល​ថ្មី   នោះ​គឺ​មួក​សុវត្ថិភាព​បំបាំង​កាយ   ដែល​វា​មាន​ទ្រង់ទ្រាយ​ជា​
កអាវ ហើយ​រុញ​បំផុស​ពោង​ខ្យល់​ចេញ​មក​ក្រៅ តែ​ក្នុង​ករណី​មាន​គ្រោះថ្នាក់​តែ​ប៉ុណ្ណោះ ។

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានអោយដឹងថា ​ មួក​សុវត្ថិភាព​បំបាំង​កាយ​នេះ​ត្រូវ​បាន​
គេ​ឲ្យ​ឈ្មោះ​ថា  Hovding ។  ក្រៅពី​ផ្ដល់​ឲ្យ​អ្នក​ពាក់​នូវ​ភាព​ទំនើប​ទាន់សម័យ   វា​ក៏​អាចការពារសុវត្តិ
ភាពក្បាលរបស់លោកអ្នកផងដែរ។

បច្ចេក​វិទ្យា​ផលិត​មួក​សុវត្ថិភាព​បំបាំង​កាយ​នេះ គឺ​ យក​លំនាំ​តាម​ពោង​សុវត្ថិភាព​នានា  ​ដែល​បំពាក់​
នៅ​ក្នុង​រថយន្ត។ មួក​សុវត្ថិភាព​នឹង​លាក់​ខ្លួន​ក្នុង​កអាវ​រហូត លុះ​ត្រា​តែ​ក្នុង​ករណី​មាន​គ្រោះ​ថ្នាក់ ដួល
​ឬ​ ប៉ះពារ​ផ្សេងៗ ​ទើប​វា​គ្រលាស់​ខ្លួន​ចេញពី​ក្នុង​កអាវ   ហើយ​ស្រូប​ខ្យល់​បំពេញ​តួ​ពោង​ដោយ​ស្វ័យ
ប្រវត្តិ។

ការ​បញ្ចេញ​ពោង​សុវត្ថិភាព​ការពារ​ក្បាល​នេះ  គឺ​ត្រូវ​បាន​បញ្ជា​ដោយ​ ប្រព័ន្ធ  ​sensors  វិភាគ​ចលនា​
គ្រោះថ្នាក់។ ក្រៅពី​នេះ មួក​សុវត្ថិភាព​តម្លៃ​៦០០​ដុល្លារ​អាមេរិក​នេះ​ក៏​មាន​បំពាក់​ដោយប្រព័ន្ធ​ថត​ខ្សែ
​អាត់ ឬ black box  ដែល​អាច​ផ្ដិត​រូបភាព​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រយៈ​ពេល​ ១០​  វិនាទី
​ចុង​ក្រោយ​ផង​ដែរ​  ។   អ្នក​ច្នៃ​ម៉ូដក៏​បាន​ស្នើ​ ឲ្យ​អ្នក​ប្រើប្រាស់​ផ្ញើ​ខ្សែ​អាត់​នោះ​ត្រឡប់​មកវិញ  ដើម្បី
​តាម​ដាន​ពី​ផលិតផល​របស់​ខ្លួន ដើម្បី​ស្វែង​រក​ចំណុច​ខ្វះខាតនិង​ធ្វើ​ការ​អភិវឌ្ឍ​ន៍កែកុន​មួក​សុវត្ថិភាព
​បំបាំង​កាយ​នេះ​ឡើង​វិញ៕

<object width="450" height="400" data="http://www.youtube.com/v/d7Oud3iGXWY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/d7Oud3iGXWY&rel=1" /></object>

ដោយ ៖ ពិសី
ប្រភព ៖ wired