បើតាមសេចក្តីរាយការណ៏មួយឲដឹងថា ដំណឹងដែលធ្វើឲអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង នោះគឺ Jessica សមាជិកក្រុម Girls' Generation នឹងរៀបការជាមួយនឹង លោក Tyler Kwon ដែលធ្លាប់ មានពាក្យចចាមអារាមថា ពួកគេទាំងពីរ បានណាត់ជួបគ្នាអស់រយៈពេលយ៉ាងយូរមកហើយ។

យោងតាមអត្ថបទមួយនៅក្នុងគេហទំព័រ Allkpop បានអះអាងថា៖ បន្ទាប់ពីចាកចេញពីក្រុម Girls' Generation នាង Jessica នឹង ចាប់ផ្តើមជីវិតថ្មី តាមរយៈការរៀបការ និង ការបើកក្រុមហ៊ុនម៉ូដថ្មី មួយមានឈ្មោះថា Blanc ហើយ នៅក្នុងអត្ថបទនោះ បានរៀបរាប់ថា បើតាមអ្នកតំណាងផ្សេងៗគ្នា កាលពីថ្ងៃទី ៣០ កញ្ញា ឲដឹងថា Jessica នឹងរៀបការជាមួយនឹង Tyler Kwon នៅក្នុងខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ។ ពិធីមង្គលការនេះនឹងប្រពឹត្តទៅ នៅក្នុងប្រទេស Hong Kong។

ស្របពេលជាមួយគ្នាដែរ SM Entertainment មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការចាកចេញ ពីក្រុម របស់ Jessica ទេ ហើយឥលូវនេះ វាហាក់ដូចជាអាចប៉ាន់ស្មានបានថា ប្រហែលជាមកពី បញ្ហា មង្គលការនេះឯង។ លើសពីនេះ ទៅទៀត បន្ទាប់ពីរៀបការជាមួយនឹង Tyler Kwon ដែលជាអ្នក រួមចំណែកដ៏ធំ ក្នុងការដាក់ឲដំណើរការម៉ាក Blanc នាងនឹងសិក្សាអំពី ការច្នៃម៉ូដ នៅក្នុងទីក្រុង ញូវយ៉ក។

ទន្ទឹមនឹងនេះ Girls' Generation នឹងចាប់ផ្តើមធ្វើការផ្សព្វផ្សាយជាមួយនឹង សមាជិកតែ៨នាក់។ ពួកគេនឹង បន្តការ ជួបជុំជាមួយនឹង អ្នកគាំទ្រទាំងអស់នៅក្នុងប្រទេសចិន រហូតដល់ ខែមករា ហើយ Jessica នឹងមិនមានវត្តមាន ក្នុង concert នៅក្នុងទីក្រុង តូក្យូ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូនោះទេ។

ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ koreaboo