ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានសាច់ ញាតិរបស់ខ្លួន ប្រទះឃើញដោយចងក កាលពីព្រឹក
វេលាម៉ោង ៦ព្រឹកថ្ងៃទី០៥ ខែ មីនា ឆ្នាំ២០១៣ ស្ថិតនៅភូមិប៉ប្រកខាង ជើង សង្កាត់កាកាប
ខណ្ឌពោធិ៍សែនជ័យ បង្កឱ្យមានការភ្ញាក់ផ្អើល ពីសំណាក់ប្រជា ពលរដ្ឋរស់នៅទីនោះ ហើយ
មិនដឹងថា ជន រងគ្រោះ សម្រេចចងកសម្លាប់ខ្លួនតាំងពី ពេលណានោះទេ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ និងសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា មូលហេតុដែល
នាំឱ្យជនរងគ្រោះ ឈ្មោះ ស្រ៊ុន ម៉េងស្រង់ អាយុ ៣១ ឆ្នាំ ដែលមាន ស្រុកកំណើត នៅឃុំពាមជី
កង ស្រុកកង មាស ខេត្ដកំពង់ចាម បណ្ដាលមកពីជនរង គ្រោះរូបនេះ ខឹងបងប្អូនស្ដីបន្ទោសឱ្យ
ដោយសារតែខ្លួន មិនព្រមលេបថ្នាំ ។ សាច់ញាតិ ជនរងគ្រោះ បានឱ្យដឹងថា កាលពីល្ងាច ថ្ងៃទី
០៤ ខែមីនា ជនរងគ្រោះមានជំងឺ ពេលនោះសាច់ញាតិ បានឱ្យលេបថ្នាំ ប៉ុន្ដែ ជនរងគ្រោះមិនព្រម
លេប ទើបសាច់ញាតិ ស្ដីឱ្យ ។

ក្រោយពីទទួលរង ការស្ដីបន្ទោសរួចមក ជនរងគ្រោះក៏បានចូលទៅដេក ប៉ុន្ដែ នៅព្រឹកព្រលឹមក៏
មានការភ្ញាក់ផ្អើល បន្ទាប់ពីគេបានឃើញ ជនរងគ្រោះចងកសម្លាប់ ខ្លួននឹងប្រដាប់ព្យួរខោអាវ ។

បច្ចុប្បន្ន ក្រោយពីពិនិត្យទៅលើសពជន រងគ្រោះ សមត្ថកិច្ចមូលដ្ឋានបានប្រគល់ឱ្យ ក្រុមគ្រួសារ
យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល